ក្មេងប្រុស 7 ឆ្នាំ បំផ្លាញលុយឪពុកជាង 6,000$ លេងហ្គេម Jurassic World លើ iPad - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ក្មេងប្រុស 7 ឆ្នាំ បំផ្លាញលុយឪពុកជាង 6,000$ លេងហ្គេម Jurassic World លើ iPad


មិនគួរអោយជឿក្មេងប្រុស ដែលមានអាយុប្រាំពីរឆ្នាំមួយរូបនេះ បានបំផ្លាញលុយ ច្រើនជាង ប្រាំមួយពាន់ដុល្លារ សហរដ្ឋអាមេរិច តាមរយៈ កាតឥណទានរបស់ ឪពុករបស់គេ ដោយលេងហ្គេម សាងសង់ សួនសត្វ Jurassic World លើ iPad ដ៏ចាស់មួយ។


លោក Mohamed Shuggaa មិនបានដឹងថា កូនរបស់គាត់ដឹងពី លេខសម្ងាត់ ថេប្លែត និង កាត ឥណទាន ធនាគាររបស់គាត់ឡើយ ក្រៅពីបានដឹងថា កូនរបស់គាត់អាចលេងតែ ហ្គេម Jurassic World តែប៉ុណ្ណោះ ទីបំផុតគាត់មិនដឹងខ្លួនសូម្បីតែបន្តិច ថាក្មេងប្រុស ប្រាំពីរឆ្នាំ មួយរូបនេះ បានបំផ្លាញលុយ 6 ពាន់ដុល្លាររបស់គាត់ដើម្បីលេងហ្គេម។


គួរបញ្ចាក់ផងដែរថា លោក Mohamed មានវ័យប្រមាណជា 32 ឆ្នាំ ជាម្ចាស់មជ្ឍមណ្ឌល់ Sussex ភាគខាងលិច គាត់បានព្យាយាម ទាក់ទងទៅខាងធនាគារ ដើម្បី បដិសេធនូវការទិញ ពីកូនរបស់គាត់ចុច ប៉ុន្តែវាត្រូវបានច្រានចោលផុតពីធនាគារទៅកាន់ Apple Store បាត់ទៅហើយ។


នៅពេលដែលគាត់បានធ្វើការ ឆែកឥណទានរបស់គាត់បានបាត់ប្រាក់ចំនួន 6 ពាន់ដុល្លារជាង កាលពីថ្ងៃទី 13 ខែ ធ្នូ ឆ្នាំ 2015  កន្លងទៅនោះ តាមរយៈការទូទាត់ជាមួយនឹង iTunes ដោយ 60 ដាច់ដោយឡែក។ ជាចុងក្រោយ លោក Mohamed គ្មានអ្វីថ្លែងក្រៅពីសោកស្តាយឡើយ ពីព្រោះលុយ 6 ពានដុល្លារជាងបែរជាត្រូវចំណាយឥតប្រយោជន៍ទៅលើការ Upgrade ហ្គេមលើ iPad បែបនេះទៅវិញ។

បើទោះបីជា ពត៌មាននេះ កាលពីឆ្នាំមុនក្តី តែវាជាការដាស់តឿនមួយ ដែលឪពុកម្តាយគ្រប់រូប គួរមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ជាពិសេសកាតឥណទាន ធនាគារផ្សេងៗ មិនគួរណាអោយ កូនៗ តូចៗរបស់អ្នកដឹង និង បានឃើញឡើយ វាអាចនឹងនាំអោយមានបញ្ហាទាំងនេះឡើង មិនត្រឹមតែបាត់បង់ទេ អាចនឹងជំពាក់ថែមទៀត បើលុយក្នុងកាតរបស់អ្នកមានមិនគ្រប់គ្រាន់។

ប្រភព Techlog360
Powered by Blogger.