ថ្មីថ្មី!! ផលិតវីដេអូស្វែងរកប្រាក់ចំណូលអភិវឌ្ឍបន្ទប់របស់ខ្លួនជាមួយនឹងហ្គេមនេះ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ថ្មីថ្មី!! ផលិតវីដេអូស្វែងរកប្រាក់ចំណូលអភិវឌ្ឍបន្ទប់របស់ខ្លួនជាមួយនឹងហ្គេមនេះ

PewDiePie's Tuber Simulator គឺជាហ្គេមដែលទើបនឹងបង្ហាញខ្លួនចុងខែកញ្ញានេះទេ សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android អាចលេងបានដោយឥតគិតថ្លៃ លើ Online តែម្តង ដែលហ្គេមនេះ អ្នកប្រៀបដូចជា Youtuber ម្នាក់ក្នុងការ ផលិតវីដេអូផ្សេងៗ និង Stream ហ្គេមជាដើម ដើម្បីស្វែងរក អ្នកទស្សនាអោយបានកាន់តែច្រើន និង ប្រាក់ចំណូល មកធ្វើការ ទិញសម្ភារៈផ្សេងៗដើម្បីអភិឌ្ឍបន្ទប់ផលិតវីដេអូរបស់ខ្លួន។


វាគឺជាហ្គេមមួយដែលយកលំនាំតាម Youtuber ម្នាក់មានឈ្មោះថា PewDiePie នៅលើបណ្តាញ Youtube មានអ្នក Subscribe ដល់ទៅ 48 លាននាក់ឯណោះ ដែលមួយថ្ងៃៗ គឺគាត់ចំណាយពេល ផលិតវីដេអូផ្សេងៗ ដើម្បីធ្វើការបង្ហោះ និង ស្វែងរក អ្នកទស្សនា ដូច្នេះ​សម្រាប់អ្នកចូលចិត្តផលិតវីដេអូ លេងហ្គេមនេះគឺមិនខុសឡើយ។


ហ្គេមនេះ វាត្រូវការ គណនី Google របស់អ្នក ដើម្បី Login លេងបាន នៅក្នុងជំហ៊ានដំបូង វានឹងប្រាប់លោកអ្នកថាត្រូវលេង យ៉ាងមិចដូចជា ការចំណាយពេលផលិតវីដេអូផ្សេងៗ របៀបទិញ សម្ភារៈផ្សេងៗ ដើម្បីរៀបចំបន្ទប់របស់ខ្លួនជាដើម និង ធ្វើការ Upgrade នូវ ចំណេះដឹងរបស់លោកអ្នកផងដែរ។ ចំពោះ តួនាទីរបស់អ្នកត្រូវធ្វើការ ព្យាយាមផលិតវីដេអូផ្សេងៗ និង ដោះតាម Mission ដែលហ្គេមដាក់អោយ ដើម្បីស្វែងរក អ្នកទស្សនា និង Fan បានកាន់តែច្រើនឡើងៗ ក្នុងការទទួលបានប្រាក់ចំណូល។


អ្នកអាចរង់ចាំ Level Up ពេលដែល សម្ភារៈបន្ទប់របស់លោកអ្នកទិញបានកាន់តែច្រើន និង រៀបចំអោយវាមានសភាពស្អាត និង សោភ័ណភាពល្អផងដែរ រាល់ពេលដែល Level ឡើងម្តងៗ វានឹង Unlock នូវ វត្ថុ សម្ភាៈផ្សេងៗជាច្រើនទៀត ដើម្បីធ្វើការ តុបតែងលម្អបន្ថែមទៀត។ គន្លឹះផ្សេងទៀត ដើម្បីអោយ អ្នកទស្សនាបានកាន់តែច្រើនឡើងៗ លោកអ្នកត្រូវធ្វើការ ស្វែងរក ខួរក្បាល ដើម្បីយកមក Upgrade នូវ ចំណេះដឹងផ្នែកអ៊ីនធើណែតរបស់អ្នកបន្ថែម ដូចជា Boost និង ចំណេះដឹង Stream ហ្គេម ការផលិត នូវបទចម្រៀង និងតុបតែងខ្លួនជាដើម។


វានូវមានលក្ខណៈពិសេសជាច្រើនទៀត ត្រូវចាំថារាល់ពេលដែលលេង ត្រូវការ Online ដោយភ្ជាប់អ៊ីនធើណែតព្រោះវាមិនមែនជាហ្គេម Offline ឡើយ ធានាថាអ្នកប្រាក់ជាជក់ចិត្ត ព្រោះមុននឹងខ្ញុំលើកយកមកបង្ហាញខ្ញុំបានធ្វើការតេស្តប្រមាណជា ពីរថ្ងៃរួចមកហើយ។ អាចទាញយកបានពី Play Store និង App Store តាមរយៈ តំណរខាងក្រោមនេះ

- សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android សូមចុចទីនេះ 

- សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS សូមចុចទីនេះ 

ប្រភព Play Store & App Store
Powered by Blogger.