ធ្វើយ៉ាងណាទើបអាចប្រើប្រាស់កុំព្យូទ័រ បានដោយសុវត្ថិភាព បើទោះបីជាគ្មានកម្មវិធី កម្ចាត់មេរោគ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ធ្វើយ៉ាងណាទើបអាចប្រើប្រាស់កុំព្យូទ័រ បានដោយសុវត្ថិភាព បើទោះបីជាគ្មានកម្មវិធី កម្ចាត់មេរោគ

សួស្តី អ្នកទាំងអស់គ្នា នៅថ្ងៃនេះ ខ្ញុំនឹងលើកយកប្រធានបទ ការប្រើប្រាស់កុំព្យូទ័រមកពិភាក្សាវិញម្តង ដោយយោងតាមការចែករំលែកបទពិសោធន៍ ខ្ញុំផ្ទាល់តែម្តង ពីតិចនិកក្នុងការប្រើប្រាស់កុំព្យូទ័រ ដោយគ្មានការព្រួយបារម្ភរឿងមេរោគចូលបើទោះបីជាគ្មានកម្មវិធី កម្ចាត់មេរោគក្តី។ ក្នុងការប្រើប្រាស់កុំព្យូទ័រជាប្រចាំ មនុស្សភាគច្រើនគឺ ពឹងផ្អែកលើ កម្មវិធីកម្ចាត់មេរោគផ្សេងៗ ដើម្បីយកមកដាក់ប្រើប្រាស់ ក្នុងការការពារទិន្ន័យផ្សេងៗ របស់ខ្លួនលើកុំព្យូទ័រ ​ប៉ុន្តែបើអ្នកប្រើប្រាស់ពពួកកម្មវិធីទាំងនោះភាគច្រើន ដោយ Crack ដដែរ វានៅតែគ្មានន័យនឹង ព្រោះវាជាប្រភព កម្មវិធីដែលគេ Crack មិនផ្លូវការទោះបីជាគេដាក់មេរោគ ចូលក៏យើងមិនដឹងជាពិសេសប្រភេទ Backdoor។


ចំណែកអ្នកលេងហ្គេម ដូចជារូបយើងនេះ ខ្ញុំយល់ថា មិនចាំបាច់ប្រើប្រាស់ពួកកម្មវិធីទាំងនោះឡើយ ប៉ុន្តែត្រូវតែចេះការពារខ្លួន​ឯងតែម្តងបាទ។ ដឹងទេថា ហេតុអ្វីមិនចាំបាច់ពឹងផ្អែកលើពួកវា? ភាគច្រើននៃអ្នកចូលចិត្តលេងហ្គេមប្លែកគឺជាពពួកហ្គេមដែល Crack និងមិនចង់ទិញវាយកមកលេងត្រឹមត្រូវឡើយ ព្រោះវាថ្លៃខ្លាំងពេក ចឹងហើយពពួកហ្គេមដែល Crack ទាំងនោះដោយសារស្នាដៃ Cracker គឺវាជាប្រភពឯកសារមិនច្បាស់លាស់ គ្មានការកាត់សម្គាល់ ដូច្នេះហើយ ភាគច្រើននៃពពួកហ្គេម Crack ត្រូវបាន កម្មវិធីកម្ចាត់មេរោគរាំងស្ទះ ដំណើរការ ដោយចាប់ឯកសារទាំងនោះ ទុកនិងបំផ្លាញចោល បើទោះបីជា មិន​មែនជា មេរោគលុកលុយកុំព្យូទ័រក្តី។ សួរថាហ្គេម Crack បើបាត់ឯកសារ Crack ដែលកម្មវិធីចាប់បាត់ តើយើងអាចលេងវាយ៉ាងមិចកើតទៅ។


ចូលមកដល់ប្រធានបទ ដែលខ្ញុំនឹងលើកយកមកនិយាយ វិញម្តងពីវិធីសាស្រ្តក្នុងការ ការពារ Windows លើកុំព្យូទ័ររបស់លោកអ្នកគ្មានការជ្រៀតជ្រែកពី មេរោគផ្សេងៗ បើទោះបីជា មិនមានកម្មវិធីសម្រាប់កម្ចាត់មេរោគក្តី។ សព្វថ្ងៃកុំព្យូទ័រដែលយើងប្រើប្រាស់ភាគច្រើនសុទ្ធតែ តបណ្តាញអ៊ីនធើណែត ចូលដើម្បីប្រើប្រាស់ជា ប្រចាំថ្ងៃ ក៏ដូចជា លេងហ្គេម បំពេញកិច្ចការសាលា និង ការងារជាដើម ហើយបញ្ហាដែលយើងត្រូវទប់ស្កាត់ និង ដឹងមុនដំបូងទាក់ទងនឹងមេរោគនោះ គឺចេញមកពីបណ្តាញអ៊ីនធើណែត ដែលយើងប្រើប្រាស់នេះឯង អ្នកមិនត្រូវចុចតំណរ ផ្តេសផ្តាស់ដែលគ្មានប្រភពច្បាស់លាស់ឡើយ ជាពិសេសសំខាន់បំផុត កុំទាញយកទិន្ន័យផ្សេងៗ ឬ កម្មវិធី មកតម្លើង ដែលមិនស្គាល់ប្រភពច្បាស់លាស់ អោយសោះ ព្រោះទាំងនេះហើយជាប្រភពច្រកនៃ មេរោគជ្រៀតចូលមកកាន់កុំព្យូទ័ររបស់លោកអ្នក ជាពិសេសតាមរយៈការចែករំលែកតតគ្នាលើបណ្តាញសង្គមដោយ Link Sqam ជាដើម ប៉ុន្តែបច្ចុប្បន្ននេះ Facebook ទប់ស្កាត់ Sqam Link ទាំងនេះបានច្រើនហើយ ចឹងមិនចាំបាច់ព្រួយបារម្ភណាស់ណាឡើយ។ ឬ អ្នកអាចប្រើប្រាស់គេហទំព័រនេះ https://www.virustotal.com/ ដើម្បី Scan មើលថា តំណរដែលអ្នកចង់បើក កម្មវិធីដែលអ្នកចង់ប្រើប្រាស់នោះមាន មេរោគឬអត់ ហើយជាប្រភេទមេរោគអ្វីខ្លះ ក៏បាន។


ចំណុចរឹតតែត្រូវប្រុងប្រយ័ត្នទៀតនោះគឺ Flash USB ដែលយកមកដោតចូលកុំព្យូទ័ររបស់លោកអ្នកព្រោះនេះជាអាវុធដ៏ព្រៃផ្សៃ និង សាហាវបំផុត វាឆ្លងលឿនជាងអីទៀត ប៉ះចំមេរោគខ្លាំង គ្រាន់តែដោតភ្លាម វាធ្វើការវាយលុកចូលក្នុងប្រព័ន្ធកុំព្យូទ័រអ្នកភ្លាម ទៅតាមទីតាំងដែលអ្នកបង្កើតវាចង់បាន ចឹងហើយត្រូវប្រយ័ត្នអោយមែនទែនសម្រាប់ចំនុចនេះ កុំយក USB មិនស្គាល់ច្បាស់លាស់ មកដោតផ្តេសផ្តាស ហើយត្រូវប្រយ័ត្នរាល់ពេល ចម្លងឯកសារពីមិត្តភក្តិ ឬ ក្រុមការងារ ជាដើម។ ចំណុច ចុងក្រោយនោះការប្រើប្រាស់ អ៊ីនធើណែត តាមបណ្តាញ សាធារណៈ នៅបណ្តាហាងផ្សេងៗ ព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់ជនខិលខូចអាចនឹងឆ្លៀតឪកាស ឆក់យកតាមរយៈ Network មួយនេះ ប៉ុន្តែចំពោះគំនិតខ្ញុំបញ្ហានេះ នៅកម្ពុជាមិនសូវកើតឡើងនោះទេ ដោយសារតែអ្នកចេះដូច្នេះ មានមិនច្រើនឡើង គ្រាន់តែយើងចេះតែប្រុងប្រយ័ត្នទុកទៅវាមិនខាតអីទេ។


ទាំងនេះគឺជាបទពិសោធន៍ខ្ញុំផ្ទាល់ដែលចង់ចែករំលែក និងស្រាវជ្រាវខ្លះៗ ពីបណ្តាញអ៊ីនធើណែតកន្លងមក ព្រោះខ្ញុំប្រើកុំព្យូទ័រសព្វថ្ងៃ មិនចាំបាច់មានកម្មវិធីកម្ចាត់មេរោគឡើយ សម្រាប់ការលេងហ្គេមទូទៅ ចំណែកអ្នកធ្វើការងារធំៗ ខ្ញុំគិតថា គួរណាស់តែប្រើប្រាស់ វាតែកុំយកពពួក Crack របស់ Free មកប្រើអី គួរទិញគេអោយបានត្រឹមត្រូវទើបមានសុវត្ថិភាពខ្ពស់ ចឹងហើយយើងគួរតែបែងចែកអោយច្បាស់ កុំព្យូទ័រសម្រាប់លេងហ្គេមផ្សេង រីឯកុំព្យូទ័រសម្រាប់ការងារផ្សេង ឬ អាចដាក់វាតែមួយបាន តាមរយៈការបែងចែក Windows ចំនួនពីរ លើកុំព្យូទ័រតែមួយ ប្រសិនបើលោកអ្នកចង់មានអ្វីបន្ថែម ដែលអ្នកចង់ចែករំលែក អាចធ្វើការបញ្ចេញមតិតាមរយៈតំណរខាងក្រោមនេះ៖

ប្រភព NoobieGMK

Powered by Blogger.