ចង់ស្វែងរកទិញហ្គេមមួយទឹកៗ ឬ ថ្មីៗដែលមានតម្លៃសមរម្យជាងទីផ្សារដើម? - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ចង់ស្វែងរកទិញហ្គេមមួយទឹកៗ ឬ ថ្មីៗដែលមានតម្លៃសមរម្យជាងទីផ្សារដើម?


ប្រហែលជាមានប្រិយមិត្តដែល ជាបណ្តាញ Gamers ភាគច្រើនបានស្គាល់រួចមកហើយ រីឯប្រិយមិត្តមួយចំនួនទៀតក៏មិនទាន់បានស្គាល់ផងដែរ ចឹងហើយនៅថ្ងៃនេះ ខ្ញុំនឹងធ្វើការណែនាំ លោកអ្នកតែម្តងបាទ ដើម្បីមានភាពងាយស្រួលប្រសិនបើលោកអ្នកចង់ស្វែងរក ហ្គេមដែលមានតម្លៃសមរម្យជាងទីផ្សារដើម។

G2A គឺជាគេហទំព័រល្បីល្បាញមួយ ដែលមានបណ្តាញ​ Gamers ជាច្រើនស្គាល់វា ក្នុងការទិញលក់ ដោះដូរហ្គេម និង Code លើ ប្រព័ន្ធ Online អាចទុកចិត្តបាន ព្រោះវាមានប្រព័ន្ធសុវត្ថិភាព សម្រាប់ផ្ទៀងផ្ទាត់ត្រឹមត្រូវ រាល់ពេលដែលអ្នកចង់ទិញ ឬ ដោះដូរជាមួយអ្នក ដាក់លក់ផ្សេងៗ ក្នុងគេហទំព័រនោះ។

អ្វីដែលពិសេស និងគួរអោយកត់សម្គាល់នោះ អ្នកអាចស្វែងរក ទិញ Code ហ្គេមផ្សេងៗ ដើម្បីយកមកដាក់លេងជាមួយនឹងតម្លៃ សមរម្យបំផុត អាចនិយាយបានថា វាមានតម្លៃ ថោកជាង ទីផ្សារដើមរបស់វា ព្រោះ Code ទាំងនោះអាចជាហ្គេមដែលគេលេងហើយ និង ហ្គេម ដែលគេបានមកពីការ ឈ្នះរង្វាន់ Giveaway ផ្សេងៗជាដើម រួមទាំង Re-Seller ផងដែរ។

គេហទំព័រនេះមានតំណរ www.g2a.com ដោយដាក់បង្ហាញរាល់ តម្លៃហ្គេមរួចជាស្រេច អ្នកអាចចូលទៅមើល និង ស្វែងរកហ្គេម ដែលលោកអ្នកចង់ទិញជាដើម ហើយមើលតម្លៃ តាមអ្នកលក់ផ្សេងៗ ដែលវាដាក់បង្ហាញពីតិចទៅច្រើន និង សម្រាប់ប្រទេសណាខ្លះ រិឯប្រទេសកម្ពុជាយើងគួរតែយក Global តែម្តងទៅ។ ចំពោះការទិញអ្នកអាចប្រើប្រាស់ កាតតាម Online បានច្រើនប្រភេទ ជាពិសេសគឺ Visa តែម្តងបាទ។

ប្រភព NoobieGMK 
Powered by Blogger.