ពីកម្រិតចាប់ផ្តើមទៅកំពូល! ស្វែងយល់ពី អាវុធការពារ! - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ពីកម្រិតចាប់ផ្តើមទៅកំពូល! ស្វែងយល់ពី អាវុធការពារ!


មិនថាអ្នកជាមនុស្សចំណូលថ្មីនៃហ្គេម Vainglory ឬ ចំណូលចាស់ឡើយ ប្រសិនបើមិនទាន់ស្វែងយល់ច្បាស់ពីវិធីសាស្រ្តក្នុងការ ពាក់អាវុធការពារ ប្រហែលជាអត្ថបទនេះអាចជួយអ្នកបាន ដោយខ្ញុំនឹងធ្វើតាមការណែនាំពី Vainglory រួមទាំងបញ្ចូលនូវគំនិតដែលខ្ញុំបានស្វែងយល់កន្លងមកផងដែរ។

- Shield, Armor និង Life

1. Shield គឺសម្រាប់ ធ្វើការបំបិទ ពួក iTems ដែលមានពណ៌ខៀវ ហៅថា Crystal រាល់ពេលដែលសត្រូវ ប្រើប្រាស់ សិល្បិ៍របស់ពួកគេ ដើម្បី Damage មកលើអ្នកហើយមានអារម្មណ៍ថាឈឺខ្លាំង អ្នកគួរតែទិញ Shield គឺល្អបំផុតហើយដើម្បីការពារ។ ដើម្បីកំណត់ចង់ដឹងថា តើប្រភេទអាវុធដែលសត្រូវពាក់នោះជាអ្វី អ្នកអាច ចុចមើលក្តារពិន្ទុះបាននោះអ្នកនឹងឃើញ ថាសត្រូវពាក់ iTems អ្វីអោយប្រាកដ ប្រសិនបើសត្រូវពាក់ iTems ជា ពណ៌ខៀវ Crystal ដូច្នេះអ្នកគួរតែទិញអាវុធសម្រាប់ការពារដូចជា Light Shield ជាដើម វាគឺសំខាន់បំផុតហើយ។

2. Armor និយាយពីឈាមដែលមានច្រើនលើសកម្រិត អ្វីដែលជាការបំបិតល្អបំផុតសម្រាប់ សត្រូវប្រើប្រាស់ Weapon ពណ៌ក្រហមនោះគឺ Armor នេះហើយ វាអស្ចារ្យបំផុត។ ឧទាហរណ៍ប្រសិនបើអ្នកមានឈាម 1000 ប្រយុទ្ធជាមួយនឹងសត្រូវដែលពាក់ iTems ពណ៌ក្រហម Weapon នោះ ហើយក្នុងខ្លួនអ្នកបន្ថែម 100 Armor ទៀត វាប្រៀបដូចជាអ្នកមានឈាម ដល់ទៅ 2000 HP ផងដែរ។

ត្រូវចាំថារាល់ iTems ពណ៌បៃតងវានឹងជួយបន្ថែមឈាមលោកអ្នកកាន់តែច្រើន តាមការរៀបរាប់របស់វា។ ទិញពពួក iTems ពណ៌បៃតងនេះគឺល្អបំផុត សម្រាប់ប្រយុទ្ធជាមួយនឹងសត្រូវ ដែលប្រើប្រាស់អាវុធពីប្រភេទចូលគ្នា នោះគឺ Weapon និង Crystal ពីព្រោះវាត្រូវការ វាយអ្នកច្រើនដង ទើបអាចសម្លាប់អ្នកបាន តែបើអ្នកមានឈាមច្រើនគឺប្រាកដជាល្អ។ ឧទាហរណ៍ប្រសិនបើអ្នកមានឈាម 300 ហើយ Damage សត្រូវមាន 50 ចឹងសត្រូវវាយអ្នកត្រឹមតែ 6 ដងប៉ុណ្ណោះ អ្នកនឹងស្លាប់ភ្លាម ប៉ុន្តែបើអ្នកមានឈាម 500 អ្នកនឹងស្លាប់ក្នុង ការវាយ 10 ដងពីសត្រូវ។

ប្រភព Vainglory

Powered by Blogger.