លក្ខណៈសម្បត្តិម៉ាស៊ីនហ្គេមដ៏តូចច្រលឹងនេះ ចេញមកបណ្តើរៗហើយ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

លក្ខណៈសម្បត្តិម៉ាស៊ីនហ្គេមដ៏តូចច្រលឹងនេះ ចេញមកបណ្តើរៗហើយ


វាត្រូវបានដាក់ឈ្មោះថា Nintendo Switch ជាម៉ាស៊ីនហ្គេមត្រៀមដាក់លក់ជាផ្លូវការ នៅដើមឆ្នាំ 2017 ខាងមុខនេះ អំឡុងខែមិនា ដែលត្រូវបាន រួមដៃគ្នា ពី Nintendo ជាអ្នកចែកចាយ និង ផលិតដោយ Nvidia ផ្តាច់មុខតែម្តង។

Nintendo Switch វាមានសមត្ថភាពខ្ពស់ត្រង់ថា យើងអាចលេងហ្គេមជាលក្ខណៈ ឧបករណ៍ចល័តដូចពពួក ស្មាតហ្វូនដែរ តែម៉ាស៊ិននេះ វាអាចលេងហ្គេមហ្កេមធំៗ តែម្តង បត់បែនតាមកាលៈទេសៈ និង ភ្ជាប់ទៅកាន់ទូរទស្សន៍បានផងដែរ ប៉ុន្តែមិនមែនមានន័យថា វាខ្លាំងដល់ Xbox One ឬ PS4 ឡើយ។


នៅថ្ងៃនេះ ខ្ញុំទទួលបាន លក្ខណៈសម្បត្តិខ្លះៗពីម៉ាស៊ីនហ្គេមតូចច្រលឹងនេះ វាមានកម្រិតបង្ហាញ 720p អមដោយ Multi Touch Screen ជាមួយនឹងប្រវែង ប្រមាណជា 6.2។ ចំណែកឯ ថ្មរបស់វា មិនទាន់ច្បាស់លាស់ឡើយ តែគេរំពឹងទុកថា វាអាចកាន់បានយូរ!​នៅពេលដែលវាដាក់លក់ ប្រហែលជាមានតម្លៃ ខ្ទង់ 250$ អាចនឹងកើនដល់ 300$ តាមទំហំរបស់វា។

ប្រភព Gamerant

អត្ថបទទាក់ទង៖ នេះជាម៉ាស៊ីនហ្គេមថ្មី រាងតូចច្រលឹងគាំទ្រផលិតដោយ Nvidia ផ្ទាល់
Powered by Blogger.