នេះជា Bracket Quarterfinals ការប្រកួត LOL 2016 Championship ជុំវិញពិភពលោក - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

នេះជា Bracket Quarterfinals ការប្រកួត LOL 2016 Championship ជុំវិញពិភពលោក


ការប្រកួត LOL ដែលប្រមូលផ្តុំក្រុមខ្លាំងមកពីវគ្គជម្រុះជុំវិញពិភពលោកជិតចប់ទៅវិញទៅហើយ ដែលខណៈពេលនេះ គឺវគ្គ Quarterfinals កំពុងតែត្រៀមរួចជាស្រេច នឹងចាប់ផ្តើមនៅម៉ោងប្រាំភ្លឺ ថ្ងៃសុក្រនេះសម្រាប់ម៉ោងប្រទេសកម្ពុជា។

ការប្រកួតនេះលេង Offline Network រៀបចំដោយ Riot Games ផ្ទាល់ចាប់ពី Patch 16.18 រហូតមកដល់ពេលនេះគឺ​ 6.20 ដែលប្រារព្វនៅ North America ចាប់ផ្តើមពីថ្ងៃទី 29 ខែ កញ្ញា គ្រោងនឹងបញ្ចប់ទៅវិញ ខែ តុលា ថ្ងៃទី 29 ខាងមុខនេះ ដែលទឹកប្រាក់់សរុបប្រមាណជា 2 លានដុល្លារសហរដ្ឋអាមេរិច។


ក្នុងនោះក្រុមដែលបានទៅផ្ទះវិញរួចរាល់មានដូចជា G2 Esports, INTZ  e-Sports, Splyce, Flash Wolves ដែលឈរជើងនៅចំណាត់ថ្នាក់ពី 13 ដល់ 16 ជាមួយនឹងទឹកប្រាក់ 2 ម៉ឺន 5 ពាន់ដុល្លារ សហរដ្ឋអាមេរិច ចំពោះ Counter Logic Gaming, ahq e-Sports Club, Team SoloMid, IMay វិញឈរនៅចំណាត់ថ្នាក់ពី 9 ដល់ 12 ជាមួយនឹងទឹកប្រាក់ 4 ម៉ឺន 5 ពាន់ដុល្លារសហរដ្ឋអាមេរិច ចំណែក ចំណាត់ថ្នាក់ លេខ 5 ដល់ 8, លេខ 3 និង លេខ 4, លេខ 2, លេខ 1 កំពុងតែបន្តការប្រកួតតាមធម្មតា។


យ៉ាងណាមិញ ការប្រកួត និង បន្តទៅមុខទៀត នៅម៉ោងប្រាំភ្លឺ ថ្ងៃសុក្រ សប្តាហ៍នេះ សម្រាប់ម៉ោងនៅកម្ពូជាំ យើងរង់ចាំមើលទាំងអស់គ្នាថា តើសម្រាប់ការប្រកួត LOL ដ៏ធំសម្រាប់ឆ្នាំ 2016 នេះ ក្រុមណាដែលជា ជើងឯកនោះ។ ចំពោះអ្នកផ្ទាល់ តើគិតថា ក្រុមមួយណាដែល ហើយ idol របស់អ្នកគឺជាក្រុមមួយណាដែរ?

ប្រភព LOL Esports
Powered by Blogger.