ជើងឯក Call of Duty ម្នាក់បានបាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ចរាចរណ៍ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ជើងឯក Call of Duty ម្នាក់បានបាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ចរាចរណ៍


Pro Gamer លោក Phizzurp ជើងឯង Call of Duty ជាសមាជិកក្នុងក្រុម H2K ដែលមានមនុស្សជាច្រើនស្កាល់ និង ជា iDol របស់អ្នកលេង Call of Duty នោះបានបាត់បងជីវិតហើយ កាលពីម្សិលមិញនេះ ដោយសារតែ គៀបជាប់ទៅនឹងរថយន្ត បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ និង បញ្ចូនទៅដល់មន្ទីរពេទ្យ ត្រូវនឹងថ្ងៃអាទិត្យ 02/10/2016។

គ្រោះថ្នាក់នេះបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យបន្ទាប់ពី គេត្រឡប់មកផ្ទះវិញ ក្រោយពេលដែលទទួលទាន អាហារពេលល្ងាចថ្ងៃសោរិ៍ជាមួយ មិត្តស្រីរបស់ខ្លួន Adrianna Lemuss និង មិត្តភក្តិដទៃទៀត ស្របពេលដែលគាត់បាន Stream លេងហ្គេមមុនមួយម៉ោងផងដែរ។


យោងតាមរបាយការណ៍បានអោយដឹងថា​គ្រោះថ្នាក់នេះ ដោយសារតែ អ្នកទាំងពីរគឺមិនទាន់អស់ជាតិ ស្រានៅឡើយ និង ពោរពេញដោយជាតិស្រវឹង រួមទាំងបើកហួសល្បឿនកំណើត ទើបធ្វើអោយ មានគ្រោះថ្នាក់បែបនេះកើតឡើងនៅ រដ្ឋ Colorado។ ខណៈពេលនេះ មិត្តស្រីរបស់គាត់គ្រាន់តែ រងរបួសដៃបន្តិចបន្តួចប៉ុណ្ណោះ រីឯ លោក Phizzurp វិញត្រូវបានបាត់បង់ជីវិតក្រោយពេលបញ្ចូនដល់មន្ទីរពេទ្យ ហើយខាងក្រោមនេះជាវីដេអូ របស់មិត្តស្រីគាត់បង្ហោះលើ Twitter


វាជារឿងដែលគួរអោយសោកស្តាយមែនទែន សម្រាប់បណ្តាញអ្នកគាំទ្រ លេងហ្គេមទាំងអស់ ជាពិសេសលើកីឡាអេឡិចត្រូវនិចនេះតែម្តង ដោយយើងបានបាត់បង់ ជើងឯក Call of Duty ម្នាក់ និង ជា Streamer ដ៏ល្អម្នាក់ ក្នុងការជួយមនុស្សជាច្រើន អោយឡើងទឹកដៃ និងទទួលបាន ការកំសាន្តបន្ថែមផងដែរ។

ប្រភព kotaku 
Powered by Blogger.