DLC អ្នកលេងម៉ូតូ "Biker" ថ្មីសម្រាប់ GTA V Online ចេញហើយ បាន Update ហើយឬនៅ? - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

DLC អ្នកលេងម៉ូតូ "Biker" ថ្មីសម្រាប់ GTA V Online ចេញហើយ បាន Update ហើយឬនៅ?


ទីបំផុត DLC Biker ដែល Rockstar បានបង្ហើបប្រាប់កាលពីប៉ុន្មានសប្តាហ៍មុននោះដាក់អោយ Update ហើយមានទំហំប្រមាណជា 2 GB អមដោយ ការបន្ថែមនូវសម្លៀកបំពាក់ និង ម៉ូតូថ្មី សម្រាប់ក្រុមអ្នកលេងម៉ូតូចតែម្តង​ជាមួយនឹង Content ថ្មីៗសម្រាប់ហ្គេមនេះ ចំនួន 8 ឯណោះ។


ក្នុងការ Update DLC ថ្មីនេះ Rockstar បាននាំយកមកនូវ យាន្តយន្តថ្មីៗ, ក្លឹបសម្រាប់អ្នកលេងម៉ូតូ, របៀបរកស៊ីថ្មី និង សម្លៀកបំពាក់ជាច្រើនផងដែរ អោយសាកសមទៅនឹងអ្នកលេងម៉ូតូ និយាយរួមសម្រាប់បងប្អួនដែលចូលចិត្តលេងម៉ូតូច នឹងមកខកបំណងចំពោះការ Update នេះឡើយ។


ដូចអ្វីដែលក្រុមហ៊ុននេះបានប្រាប់រួចមកហើយថា ហេតុអ្វីបានជាលុបចោល គម្រោងផលិត GTA 6 គឺដោយសារ តែការសង្កេតឃើញ ចំនួនអ្នកលេង GTA V កើនឡើងគួរអោយកត់សម្គាល់ ដូច្នេះហើយក្រុមហ៊ុននឹងបន្តការផ្តោតលើ បន្ថែម Content ថ្មីៗ ដោយចេញកំណែ Update DLC ធំៗវិញវាប្រសើរជាង។ តោះចាំកាលទៀតបងប្អួនដែលលេង GTA V Online នោះបើកហ្គេមទាំងអស់គ្នាភ្លាមទៅដើម្បីទទួលបានការ រីករាយជាមួយនឹង DLC ថ្មីនេះ!!!

ប្រភព Rockstar
Powered by Blogger.