Facebook ដាក់ផ្សារតូចមួយអាចអោយអ្នក ទិញ ឬ លក់ ផលិតផល លើគណនីផ្ទាល់ខ្លួនបាន - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Facebook ដាក់ផ្សារតូចមួយអាចអោយអ្នក ទិញ ឬ លក់ ផលិតផល លើគណនីផ្ទាល់ខ្លួនបាន


បច្ចុប្បន្ននេះ Facebook ទទួលបានការគាំទ្រយ៉ាងខ្លាំងជាពិសេសនោះគឺ ការផ្សព្វផ្សាយពាណិជ្ជកម្ម ផ្សេងៗ នៅលើ កម្មវិធី Facebook ក៏មានការរីកចម្រើនខ្លាំងណាស់ដែរ បន្ទាប់ពី ការដាក់មុខងារ Shop អោយមានលើទំព័រ Facebook អាចអោយម្ចាស់ទំព័រអាចលក់របស់របរផ្សេងៗបាន និង​ កាន់តែមានភាពងាយស្រួលផងដែរ។


ថ្ងៃនេះ Facebook បានប្រកាសនូវមុខងារថ្មីមួយទៀត មានឈ្មោះថា Marketplace បញ្ចេញក្នុងអាទិត្យនេះសម្រាប់ប្រទេស US, UK, Autralia, និង New Zealand  ដែលអាចអោយអ្នកប្រើប្រាស់ធ្វើការ​ លក់របស់របរ មួយទឺក និង ថ្មីជាដើមផងនោះ ជាមួយមនុស្សដែលកំពុងតែនៅជុំវិញខ្លួនតាមរយៈ មុខងារ Nearby តែម្តងហើយបច្ចុប្បន្ននេះ មានមនុស្សប្រមាណជា 450 លាននាក់ប្រើប្រាស់បាត់ទៅហើយ ចំពោះប្រទេសផ្សេងៗទៀតនឹងនាំយកមកពេលក្រោយ។


គួរបញ្ចាក់ផងដែរថា សម្រាប់ icon Marketplace នេះនឹងដាក់នៅចំកណ្តាលកន្លែង Messenger តែម្តង ដោយ ផ្លាស់ប្តូរ ទីតាំង Messenger ទៅផ្នែកខាងលើ តូចមួយចំហៀងប្រអប់ ស្វែងរកវិញម្តង។ អ្នកនឹងអាចធ្វើការលក់ទំនិញផ្សេងៗ ដោយ បង្ហាញពី iTems  និង រូបភាព អមដោយតម្លៃ និង បញ្ចាក់ពីទីតាំងរបស់អ្នក ហើយការរៀបរាប់ពីផលិតផល។

ប្រភព theverge
Powered by Blogger.