អ្នកដឹងទេ កម្មវិធី Facebook មួយនេះអាចអោយអ្នក ស្វែងរកហ្គេមផ្សេងៗបានដើម្បីលេងលើកុំព្យូទ័រ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

អ្នកដឹងទេ កម្មវិធី Facebook មួយនេះអាចអោយអ្នក ស្វែងរកហ្គេមផ្សេងៗបានដើម្បីលេងលើកុំព្យូទ័រ


កាលពីមុន អ្នកអាចលេងបណ្តាញហ្គេមដែលមានទំនាក់ទំនងជាមួយ Facebook លើ Browser តែម្តង ប៉ុន្តែពេលនេះវិញមិនដូចគ្នាទេបាទ គឺលេងដោយកម្មវិធីរបស់ Facebook ផ្ទាល់វាមានឈ្មោះថា Gameroom អាចអោយលោកអ្នកស្វែងរកហ្គេមល្អៗផ្សេងៗ ដែលទាក់ទងនឹង Facebook លេងបាន សម្រាប់កុំព្យូទ័រ និង បញ្ជារដោយ Shortcut Keyboard របស់យើងផងដែរ។

វាពិតជាតូច មិនធំ ហើយតម្រូវការកុំព្យូទ័រល្មមៗសុទ្ធតែអាចលេងបានទាំងអស់ និង ភាគច្រើនគឺជាហ្គេមលេងដោយឥតគិតថ្លៃតែម្តងបាទ។ ដើម្បីទាញយកវាអ្នកអាចចូលទៅកាន់ FB.com/gameroom និងធ្វើការទាញយក តម្លើងជាការស្រេច រួចលោកអ្នកអាចស្វែងរក ហ្គេមផ្សេងៗ លេងបានយ៉ាងងាយដោយគ្រាន់តែប្រើប្រាស់គណនី Facebook ដើម្បីលេងប៉ុណ្ណោះ។

ភាគច្រើននៃបណ្តាញហ្គេមទាំងអស់នោះសុត្ធសឹងតែជាហ្គេម Online ដូច្នេះវាអាចនឹងត្រូវចិត្តសម្រាប់ប្រិយមិត្តដែលចូលចិត្តលេងហ្គេមបណ្តាញទំនាក់ទំនងផ្សេងៗជាដើមមិនពិបាកឡើយ ជាពិសេសវាក៏មានហ្គេមបាញ់គ្នា និង ផ្សងព្រេងផ្សេងៗផងដែរ។

ប្រភព Facebook Gameroom 
Powered by Blogger.