ត្រកូល Galaxy Note អាចនឹងត្រូបញ្ចប់ត្រឹម Note 7 - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ត្រកូល Galaxy Note អាចនឹងត្រូបញ្ចប់ត្រឹម Note 7

យោងតាមរបាយការណ៍ថ្មី មកពី កូរ៉េ ខាងត្បូង បានអោយដឹងថា Galaxy Note 7 វាគួរតែជាស្មាតហ្វូនចុងក្រោយបង្អស់ហើយនៃ ត្រកូល Galaxy Note របស់ក្រុមហ៊ុន Samsung ដូច្នេះមានន័យថា ក្រុមហ៊ុនមិនបន្តផលិត ស្មាតហ្វូនត្រកូល Galaxy Note ទៀតឡើយ។


គួរបញ្ចាក់ផងដែរថា Note 7 ត្រូវបានបញ្ចប់ជីវិតទៅវិញក្រោយពេលដែលវាមានបញ្ហាផ្ទុះ និង លែងទទួល រួមទាំងទំនុកចិត្តពីស្ថាប័នផ្សេងៗ ជាពិសេសទៅទៀត ច្បាប់ថ្មីក៏បានចេញប្រសិនបើជនណាម្នាក់ ហ៊ាននាំយក Note 7 តាមខ្លួនឡើងលើ យន្តហោះនោះ នឹងត្រូវពិន័យ ហើយមានទោសទៀតផង ធ្វើអោយក្រុមហ៊ុនផលិតកំពូលស្មាតហ្វូននេះ ខាតបង់រាប់លានកោដដុល្លារ។


យ៉ាងណាមិញនេះគ្រាន់តែជារបាយការណ៍ដែលបែកធ្លាយប៉ុណ្ណោះ ប៉ុន្តែវាអាចនឹងច្បាស់ប្រមាណជា 80% ដូច្នេះហើយ អាចនឹងមានការសោកស្តាយ សម្រាប់ប្រិយមិត្ត ដែលជាអ្នកគាំទ្រត្រកូល Note របស់ Samsung តាំងពីដើមមក ប្រសិនបើមានពត៌មានអ្វីបន្ថែមខ្ញុំនឹង ជម្រាបជូនពេលក្រោយទៀត។

ប្រភព Redmondpie
Powered by Blogger.