អ្វីទៅជា Gamer? ហើយមានប៉ុន្មានប្រភេទ? - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

អ្វីទៅជា Gamer? ហើយមានប៉ុន្មានប្រភេទ?


នៅសប្តាហ៍នេះ ខ្ញុំបាទនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នា មកពិភាក្សា និង ស្វែងយល់បន្ថែមពីពាក្យថា Gamer វិញម្តង។ អ្នកពិតជាចង់ដឹងណាស់មែនទេ ថា Gamer ជានរណា? Gamer មានតួនាទីអ្វីអោយប្រាកដ!!! ដោយសារតែខ្ញុំសង្កេតឃើញ កន្លងមកមានមនុស្សមួយចំនួនពួកគាត់មានទំនាស់គ្នា ដោយសារតែបញ្ហានេះ រីឯអ្នកខ្លះទៀត ហ៊ានទាំងបកស្រាយទៀតផង និយាយរួមទៅគឺជាគំនិតរបស់គាត់តែម្នាក់ ដែលមិនមែនជាគំនិតរួមឡើយ។


ចឹងហើយនៅថ្ងៃនេះ ខ្ញុំបាទនឹងលើកយក ការស្រាយបញ្ចាក់ចេញពី Wikipedia តែម្តង ព្រោះនេះជា ការស្រាយបញ្ជាក់បែបជុំវិញពិភពលោក មិនមែនជាគំនិតខ្ញុំឡើយ ណាមួយបើទោះបីជាខ្ញុំគិតអី ក៏ខ្ញុំមិនត្រូវបញ្ចេញជាសាធារណៈ បែបនេះឡើយព្រោះវាមិនត្រឹមត្រូវនោះទេ អាចនឹងមានបញ្ហា។


នៅក្នុង Wikipedia បានបញ្ចាក់ថា Gamer គឺជាមនុស្សម្នាក់ដែល តែងតែលេង ហ្គេមបែប Interactive Games ដែលនិយមន័យរបស់វានោះគឺពួកហ្គេម ដែលអនុញ្ញាតអោយអ្នកលេង ប្រកួតប្រជែងជាមួយអ្នកដទៃ តាមរយៈ បណ្តាញអ៊ីនធើណែត និង បណ្តាញលេងដោយ Network ធម្មតាជាដើម មិនត្រូវការ អ៊ីនធើណែត។


បាទ Gamer បែងចែកជាច្រើនប្រភេទ ដោយចាប់ផ្តើមពីប្រភេទ Newbie ដែលហៅថា អ្នកទើបនឹងចាប់ផ្តើមលេង មិនទាន់ស្គាល់អ្វីតតែសោះ បន្ទាប់មកគឺ Casual Gamer > Core Gamer > Hardcore Gamer ចុងក្រោយគេនោះ Professional Gamer ដែលជាប្រភេទ អ្នកលេង ដែលមានទឹកដៃល្អ និង ជាជើងឯកមានគេស្គាល់ច្រើនក្នុងកីឡាអេឡិចត្រូនិចហៅថា Esports។ មួយទៀតដែលខ្ញុំចង់បន្ថែមសម្រាប់អ្នកលេង Single Game ដែលមិនប្រកួតប្រជែងនោះក៏ជា Gamer ដែរ ដល់អ្នកដែល ចូលចិត្តលេង ហ្គេមផ្សេងៗ ប្រមូលផ្តុំជាភាគជាកញ្ចប់ មិនមែនមួយ ជាពិសេសតែងតែសាកល្បង លេង វីដេអូហ្គេមចាស់ៗ និង ថ្មីៗ ដែលទើបនឹងចេញមកជាប្រចាំផងដែរ មិនថា Console ឬ Hardware លើកុំព្យូទ័រឡើយ នោះហៅថា Retrogamer។

បាទការបកស្រាយរបស់ខ្ញុំគឺកាត់បានត្រឹមប៉ុណ្ណេះ ពី Wikipedia ចឹងខ្ញុំសង្ឈឹមថា នឹងមានអ្នកយល់កាន់តែច្រើនពីវា ហើយនឹងមិនមានទំនាស់គ្នា ដោយសារតែប្រធានបទនេះទៀត តាមពិតទៅ យោបលពីខ្ញុំ គិតថា ចំពោះពាក្យថា Gamer ឬ មិន Gamer វាមិនសំខាន់ឡើយ វាគ្នានអ្វីដែលយើងត្រូវខ្វល់ឡើយ ព្រោះយើងជាមនុស្សដែលចូលចិត្តលេងហ្គេម ហេតុអ្វីបានជាមកឈឺក្បាលដោយសារតែពាក្យមួយនេះ។ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ?

ប្រភព Wikipedia
Powered by Blogger.