ទិញ GTA 5 លេងសិនទៅ ព្រោះ GTA 6 ត្រូវរង់ចាំដល់ឆ្នាំ 2023 ឯណោះ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ទិញ GTA 5 លេងសិនទៅ ព្រោះ GTA 6 ត្រូវរង់ចាំដល់ឆ្នាំ 2023 ឯណោះ


GTA គឺជាហ្គេមចោរលួចឡានដ៏ល្បីល្បាញមួយ និង ទទួលបានការគាំទ្រខ្លាំងរហូតដល់ទៅបញ្ចេញ Online Gameplay ផងដែរ ជាផ្លូវការស្ថិតក្នុងកំណែទម្រង់ GTA V។ ក្រោយពេលដែលក្រុមហ៊ុន Rockstar ដាក់អោយ GTA V អាចលេងបាន គឺសង្កេតឃើញថា ទទួលបានការជោគជ័យខ្លាំង តាមរយៈការបញ្ចេញ DLC ថ្មីៗ។

ដោយសារតែការវិវត្តន៍របស់ GTA V មានចំនួន Players កើនឡើងជាលំដាប់ ក្រុមហ៊ុននេះ បានសម្រេចធ្វើការផ្អាកផលិត GTA VI សិនក្រោយពេលដែលទើបនឹងប្រកាសថារៀបចំផលិតវា ប៉ុន្មានខែប៉ុណ្ណោះ តាមរយៈពត៌មានបែកធ្លាយចេញពី Development តែម្តង ដោយលើកហេតុផលថា ត្រូវការពេលដើម្បីបង្កើត Content ថ្មីៗ ដើម្បីបំពេញតម្រូវការ អ្នកលេង GTA V អោយឆ្អែតមួយឆាវសិន។

នៅព្រឹកនេះយើងទទួលបានរបាយការណ៍ថ្មីមួយទៀត ពីខាង Development ដោយបានបង្ហើបថា ក្រុមការងារ នឹងចាប់ផ្តើមបន្តការងារ ផលិត GTA VI ក្នុងអំឡុងឆ្នាំ 2020 ខាងមុខនេះ ជាមួយនឹងការចំណាយទឹកប្រាក់ដល់ទៅ 500 លានដុល្លារ នឹងអាចលេងលើ VR បានផងដែរ ដែល GTA V ចំណាយត្រឹម 250 លានដុល្លារប៉ុណ្ណោះ ដូច្នេះទម្រាំនឹងរួចរាល់អាច ចំណាយពេល ២ ទៅ ៣ ឆ្នាំទៀត ។ ជាទូទៅជំនាន់ហ្គេម GTA នីមួយៗ វាគួរតែប្រាំទៅប្រាំមួយឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែដោយសារតែម្តងនេះ ខណៈពេលដែល GTA V កើបលុយបានច្រើនពេក ធ្វើអោយក្រុមហ៊ុននឹង ចាប់ផ្តើមផ្តោតទៅលើការ Update Content ថ្មីៗសម្រាប់វាសិន។

ប្រភព fraghero
Powered by Blogger.