ការផលិត GTA 6 ត្រូវបានលុបចោលខណៈពេលនេះ តែវានឹងបង្ហាញក្នុងឆ្នាំ..... - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ការផលិត GTA 6 ត្រូវបានលុបចោលខណៈពេលនេះ តែវានឹងបង្ហាញក្នុងឆ្នាំ.....


ក្រោយពេលដែល Rockstar បានធ្វើការ ត្រៀមផលិត GTA 6 សុខៗ ស្រាប់តែប្រកាសថា លុបចោល ភ្លាមៗ តែម្តង ដោយប្រាប់ ទៅកាន់ Players ជុំវិញពិភពលោកថា ឆ្លៀតឪកាសនេះពួកគេចង់បន្តបំពេញចំណីអារម្មណ៍អ្នកលេង GTA V Online អោយមានភាពរីករាយច្រើនសិន។

នោះគឺការបង្កើតនូវ Content ថ្មីៗជាច្រើនដល់ GTA Online ជំនាន់ក្រោយបង្អស់មួយនេះ តាមរយៈ ការ Update ដាក់នូវ DLC ធំៗជាច្រើន ជាក់ស្តែងគឺ DLC Biker ទើបនឹងដាក់អោយ Update នេះឯង វាបាននាំយកមកនូវ ហាងម៉ូតូ ជាក្រុម និង ការផ្លាស់ប្តូរសម្លៀកបំពាក់ជាអ្នកលេងម៉ូតូតែម្តង ហើយនូវមាន DLC ធំៗបន្តបន្ទាប់ទៀត ដែល Rockstar ត្រៀមបញ្ចេញ សម្រាប់ GTA V Online។

ចំណែកថ្ងៃនេះវិញ បន្ថែមពី Christian Daily បានបង្ហាញអោយដឹងថា Rockstar នឹងបញ្ចេញ GTA 6 ក្នុងឆ្នាំ 2018 វិញ ថែមទាំង Support អាចលេងបានជាមួយនឹង VR ទៀតផង ដូច្នេះហើយអ្នកត្រូវរង់ចាំដល់ទៅ 2 ឆ្នាំទៀតឯណោះ។ តាមគំនិតខ្ញុំ ប្រិយមិត្តល្មមៗគួរតែកុំចាំអី សាកល្បងទិញ GTA V Online ទៅព្រោះ វាក៏មិនអន់ឡើយពេលនេះ ក្រុមការងារ Rockstar បានធ្វើការបញ្ចេញ DLC ឡូយៗជាច្រើន ធ្វើអោយអ្នកលេង ឈ្លក់វង់វង្វេងដកខ្លួនលែងរួចទៅហើយ។

ប្រភព Gamology
Powered by Blogger.