តើអ្នកដឹងទេថាហេតុអ្វីរាល់ហ្គេម GTA មិនមានដាក់បញ្ចូលតួអង្គកុមារតូចៗ? - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

តើអ្នកដឹងទេថាហេតុអ្វីរាល់ហ្គេម GTA មិនមានដាក់បញ្ចូលតួអង្គកុមារតូចៗ?


បាទនេះជាសំណួរដ៏ក្តៅ មួយដែលមនុស្សជាច្រើនឆ្ងល់មិនចេះចប់តាំងពីហ្គេមនេះចេញមុនដំបូងមកម្លេះ ហើយវានៅតែល្បីដល់សព្វថ្ងៃលើគេហទំព័រពិភាក្សា Reddit និង ក្រុមក្នុង Facebook ផ្សេងៗផងដែរ អ្នកខ្លះពួកគាត់បានដឹងរួចមកហើយ​រីឯអ្នកខ្លះទៀតក៏មិនទាន់បានដឹងសោះ និង ឆ្ងល់ត្រង់ចំណុចនេះ។

ចឹងហើយនៅថ្ងៃនេះ ខ្ញុំនឹងធ្វើការបកស្រាយដើម្បីអោយ ប្រិយមិត្តដែលមិនទាន់បានដឹងអស់ចម្ងល់តែម្តងបាទ។ ចម្លើយដែលជាគោលចំបងនោះ ពីព្រោះហ្គេម GTA គឺជាហ្គេមប្រភេទសម្រាប់វ័យជំទង់ ឡើងនិយាយអោយចំអាចថាជាហ្គេមតម្រូវការ 18+ តែ 16​ ឬ 17​ ក៏អាចលេងបានដែរ បើនិយាយពីភាពជាក់ស្តែង តែ មិនសាកសមនឹងកុមារតូចៗ ធ្វើការលេងវាឡើយ ទោះជាយ៉ាងណា ក្មេងៗភាគច្រើននៅតែឆ្លៀតលេងវាតតែបានដោយយើងមិនអាច ហាមឃាត់គេបានក្រៅពីឪពុកម្តាយរបស់ពួកគេឡើយ ប៉ុន្តែប្រសិនបើអ្នកជាឪពុកម្តាយរបស់ពួកគេ មិនគួរណាបណ្តោយអោយ កូនដែលមានអាយុក្រោម 15 ទៅ 16 សាកល្បងវាឡើយ ព្រោះវាអាចនឹងប៉ះពាល់ដែរ ដោយសារតែការយល់ដឹងរបស់ពួកគេមិនទាន់បានល្អគ្រប់គ្រាន់ សម្រាប់លេងហ្គេមនេះ។

ហ្គេមនេះជាប្រភេទហ្គេមដែលមានសឹងតែគ្រប់ឈុតឆាកដូចជា កាប់ ចាក់ សម្លាប់ បាញ់ រំលោភ រូបភាពអាសអាភាស និយាយរួមទៅគ្រប់ឈុតឆាកនៃហ្គេម GTA សឹងតែគ្មានកន្លែងណាដែលបង្ហាញពីអំពើល្អឡើយក្រៅពីការអប់រំបង្កប់អត្ថន័យបន្តិចបន្តួច និងមានន័យជ្រៅបន្តិច។ ណាមួយការដាក់បញ្ចូលតួអង្គកុមារទៅប្រភេទហ្គេមទាំងនេះ អាចនឹងមានទោសផងដែរ ព្រោះមាន Anti Video Game ត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបចំពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុនណា ដែលដាក់តួអង្គកុមារទៅក្នុងហ្គេម 18+ មាន រូបភាពបង្ហាញដែលគ្មានកន្លែងអប់រំ។ ចំនុចប៉ុណ្ណេះគឺគ្រប់គ្រាន់សម្រាប់ការបកស្រាយ តាមពិតទៅនៅមានមូលហេតុជាច្រើន ប៉ុន្តែខ្ញុំមិនអាចលើកយកមកអស់ឡើយ ហើយអ្នកក៏អាចបញ្ចេញមតិលើអត្ថបទមួយនេះបានដែរ។

ប្រភព Reddit GTA V 
Powered by Blogger.