GTX 1050 និង GTX 1050 Ti ជំនាន់ថ្មីរបស់ Nvdia ខ្លាំងមានតម្លៃសមរម្យ អាចលេងហ្គេមដល់កម្រិត 1080p - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

GTX 1050 និង GTX 1050 Ti ជំនាន់ថ្មីរបស់ Nvdia ខ្លាំងមានតម្លៃសមរម្យ អាចលេងហ្គេមដល់កម្រិត 1080p


ក្រហ្វិចកាតជំនាន់ថ្មី ប្រកបដោយសមត្ថភាពខ្លាំងគួរសម្យ ស្ថិតក្នុងត្រកូល GTX គឺ GTX 1050 និង GTX 1050 Ti ដែលត្រៀមបញ្ចេញដាក់លក់លើទីផ្សារ អន្តរជាតិឆាប់ៗនេះ វាមានតម្លៃ ត្រឹមតែ 109$ សម្រាប់ 1050 និង 139$ សម្រាប់ ប្រភេទ Ti។


ជាដំបូងខ្ញុំសូមនិយាយពីសមត្ថភាពវាសិន ក្រហ្វិចកាតទាំងពីរនេះ វាមានសមត្ថភាពអាចប្រកួតប្រជែងផ្តួល AMD's Radeon 460 បានផងដែរ សម្រាប់ GTX 1050 នេះវាអាចលេង GTA V ក្នុងកម្រិត 62fps , Dota 2 ក្នុងកម្រិត 68fps, Overwatch ក្នុងកម្រិត 63fps, WOW ក្នុងកម្រិត 68fps ហើយកាន់តែពិសេសនោះគឺ Gears of war 4 ក្នុងកម្រិត 65fps បាទ។

វាមាន CUDA Cores ចំនួន 640 អមដោយ Boost Clock 1,354MHz និង 1,455MHz បំពាក់ដោយ Memory 2GB ប្រភេទ GDDR5 តែម្តង ឯ 1050 Ti វិញគឺ Memory ដល់ទៅ 4GB ជាមួយនឹង CUDA Core ចំនួន 768 រីឯ Boost Clock របស់វាគឺ 1,290MHz និង 1,392MHz វារាងយឹតបន្តិច។

ប្រភព Fraghero
Powered by Blogger.