លួចចូលផ្ទះអ្នកជិតខាង ដោយសម្ងាត់ជាមួយនឹងហ្គេម Hello Neighbor - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

លួចចូលផ្ទះអ្នកជិតខាង ដោយសម្ងាត់ជាមួយនឹងហ្គេម Hello Neighbor


Hello Neighbor គឺជាហ្គេមថ្មីដែលដាក់ការងារអោយអ្នកធ្វើ ក្នុងការ ស្វែងរក វិធីសាស្រ្តធ្វើយ៉ាងណា បំបែកផ្លូវចូលទៅ បន្ទប់ក្រោមដីរបស់អ្នកជិតខាងអោយបាន ដោយគ្មាន ការចាប់បានផងដែរ និង សម្ងាត់បំផុត ក្នុងការលេងហ្គេមនេះ ប្រសិនបើអ្នកបរាជ័យ នឹងត្រូវ បានម្ចាស់ផ្ទះចាប់បាន ឬ ត្រូវគេសម្លាប់ធ្វើបាបជាដើម។


យោងទៅតាមការរៀបរាប់បង្ហាញបានអោយដឹងថា វាមិនមែនជាការងាយស្រួលឡើយ ដោយសារតែម្ចាស់ផ្ទះដែលអ្នកត្រូវរៀបចំ លួចចូលទៅ បំបែកបន្ទប់ក្រោមដីនោះ មានការប្រុងប្រយ័ត្នខ្ពស់មែនទែន ដូចជា ដាក់នូវ ប្រព័ន្ធសុវត្ថិភាពផ្សេងៗក្នុងផ្ទះរបស់ខ្លួន ជាពិសេសកាមេរ៉ា និង​ ឧបករណ៍រារាំងជាដើម។ ទស្សនាវីដេអូ Trailer ខាងក្រោមនេះ


វានឹងក្លាយជាហ្គេមមួយដែលពេញនិយម បើយោងទៅតាមការ រៀបរាប់ពី ខាងអ្នកធ្វើបទបង្ហាញ ព្រោះប្លែក ដែលបង្រៀនលោកអ្នក អោយដឹងនូវវិធីសាស្រ្តតិចនិកដោះស្រាយផ្សេងៗ ក្នុងការលួចចូលបំបែកបន្ទប់ក្រោមដីក្នុងផ្ទះអ្នកជិត ខាង និងមានជាច្រើនវគ្គផងដែរ អាចនិយាយបានថា វាជាហ្គេម ដែលធ្វើអោយលោកអ្នកមានអារម្មណ៍ខ្លាចផង ភ័យផង សប្បាយផង ពេលដែលលេង។ ខណៈពេលនេះ វាកំពុងតែស្ថិតក្នុងការ Development នូវឡើយដោយ Tiny Build និង Dynamic Pixels ហើយវានឹងចេញនូវចុងឆ្នាំ 2017 ខាងមុខនេះ ចំពោះការបរិច្ឆេតច្បាស់លាស់ មិនទាន់បង្ហាញឡើយ។

ប្រភព Yahoo News
Powered by Blogger.