គ្រប់យ៉ាងពី Hero ថ្មីជាផ្លូវការឈ្មោះ Flicker (មានវីដេអូ) - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

គ្រប់យ៉ាងពី Hero ថ្មីជាផ្លូវការឈ្មោះ Flicker (មានវីដេអូ)


នៅទីបំផុត Vainglory បានបង្ហាញគ្រប់យ៉ាងពី Hero ថ្មីជាផ្លូវការហើយ អមដោយសិល្បិ៍ និង វីដេអូផងដែរ និង រូបភាព គំនូររបស់វា។ វាមានឈ្មោះថា Flicker ជាប្រភេទ Hero Roam ក្នុងការដើរតួនាទី Support អោយមិត្តរួមក្រុម និង មានមាឍ ល្អិតមិនសូវជាធំប៉ុន្មានឡើយ។ តោះតាមដានសិល្បិ៍របស់វាដូចតទៅ


-សិល្បិ៍តួអង្គ-

- WILLOW WHISPER (HEROIC PERK)

flicker_heroic_perk_sqaure

រាល់ពេលដែល Flicker សម្ងំខ្លួនក្នុងព្រៃវានឹងទទួលបាននូវការបន្ថែមល្បឿនដោយលាក់បាំងក្នុង ផ្សែងពណ៌ស្វាយ សម្រាប់រយៈពេលខ្លី ដូច្នេះ វានឹងមានសមត្ថភាព ក្នុងការលាក់ខ្លួនខ្ពស់ផងដែរ។ 

- BINDING LIGHT (A)

flicker_a

ចំពោះសិល្បិ៍ទីមួយដំបូង វាមានរង្វង់ច្បាស់លាស់ក្នុងការ ចាក់ឬសអោយ សត្រូវដែលនៅជុំវិញនោះ ទទួលរងនូវ Damage ហើយឈរនូវនឹងមួយកន្លែង ប្រហាក់ប្រហែលទៅនឹងការ Stun របស់ Lance ក្នុង Vainglory ដែរ។

-FAIRY DUST (B)

flicker_b

ចំពោះសិល្បិ៍ទីពីរគឺជាការបោះកញ្ចប់ Dust ដែលមានឥទ្ធិពលក្នុងការជះ Damage និង ធ្វើអោយ សត្រូវ ដែលនៅជុំវិញ កញ្ចប់ Dust នោះ ទទួលរងការឈឺចាប់កាត់បន្ថយ ឈាម និង យឺតយាវ នៃការធ្វើដំណើរផងដែរ។  

- MOONCLOAK (ULTIMATE)

flicker_c

Ultimate នេះវានឹងប្រមូលយក សិល្បិ៍ក្នុងខ្លួនវា ដែលពួនសម្ងំក្នុងព្រៃបានរៀបរាប់ខាងលើនោះ ដាក់អោយ មិត្តរួមក្រុមចូលក្នុង ផ្សែងពណ៌ស្វាយ និង ទទួលបានការបន្ថែមនូវ ល្បឿនអោយលឿន។ សិល្បិ៍នេះ វាងាយស្រួលបំផុតក្នុងការ សម្រុកចូលវាយប្រហារ សត្រូវ ម្តងៗ។ 


វីដេអូ តេស្តផ្សេងៗ 




គួរបញ្ជាក់ផងដែរថា Hero ថ្មីនេះ នឹងមកដល់នៅកំណែ Update 1.24 ខាងមុខនេះតែម្តងបាទ។ 

ប្រភព Vainglory


Powered by Blogger.