លក្ខណៈសម្បត្តិ និង សមត្ថភាពនៃ Hero Gwen - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

លក្ខណៈសម្បត្តិ និង សមត្ថភាពនៃ Hero Gwen


Gwen គឺជា វិរៈនារីមួយរូបទើបតែប្រឡូកចោលក្នុង halcyon fold កាលពីយប់មិញនេះឯង ក្រោយកំណែទម្រង់ Vainglory 1.23 ចាប់ផ្តើមក្នុងនោះបានបញ្ចូលនូវលក្ខណៈពិសេសបន្ថែមទៀតផងដែរ។ ជាដំបូងយើងក្រឡែកមកមើល លក្ខណៈសម្បត្តិរបស់ Hero នេះជាមុនសិន៖

លក្ខណៈសម្បត្តិ 


វិរៈនារីនេះ មានរាងតូចច្រលឹងកាច់រាងយ៉ាងអ៊ែមតែម្តងបាទ អមជាមួយនឹង សម្លៀកបំពាក់បែប Cowboy Skin ធម្មតារបស់នាង គឺពិតជា ស៊ិចស៊ី និង មានអំណាច កាន់កាំភ្លើងពីរដើម ដោយំយយជាកាំភ្លើងធម្មតា នឹងមួយទៀតជាកាំភ្លើងមានអំណាចនៅម្ខាងទៀត សម្រាប់បញ្ចេញអនុភាពពេលដែល នាងប្រើប្រាស់សិល្បិ៍ សក់រួញពណ៌ទង់ដែក និងមុខមាត់ Make Up រួចជាស្រេច អមនឹងការដាក់សន្លឹកបៀរ​ លើមួករបស់នាងកំពុងតែពាក់ផងដែរ។
សមត្ថភាព


យើងក្រឡែកមកមើលសមត្ថភាពរបស់នាងវិញម្តង នាងជា Hero ដែលលេង Basic Attack បានន័យថាការវាយប្រហារធម្មតា លក្ខណៈដូចទៅនឹង Ringo ដែរ ដោយ ក្រុមការងារ Vainglory បានណែនាំអោយលេង iTems Weapon Power ជាចាំបាច់តែម្តង ព្រោះសិល្បិ៍របស់នាង មិនអាចប្រើប្រាស់ ដំណើរការបានយូរឡើយ ចឹងហើយមិនគួរលេងវាជាមួយ Crystal Power នោះទេ។

gwen-icons_passive_sized
Hero Perk ពីកំណើតរបស់នាង មានឈ្មោះថា Boomstick បន្ទាប់ពីមិនបានវាយប្រហារ លើសត្វ ឬ សត្រូវនោះ អំឡុងគម្លាតរយៈពេល 1.6 វិនាទី បន្ទាប់ពីនាងវាយប្រហារ វានឹងបន្ថែម 30-115 + នឹង 50% បន្ថែមនៃ Weapon Power ដែលមានស្រាប់គឺជា Damage តែកុំភ្លេចថា ល្បឿននៃការវាយប្រហារ វានឹងធ្លាក់ មុនពេលដែល អនុភាពនៃ Perk នេះចាប់ផ្តើមដំណើរការផងដែរ។

gwen-icons_a-sized
Buckshot Bananz គឺជាសិល្បិ៍ទីមួយរបស់នាង មិនមានអ្វីដែលគួរអោយកត់សម្គាល់ច្រើនឡើយ​វាសម្រាប់ជះលើសត្រូវដែលនាងបាន Target លើ នឹងធ្វើអោយសត្រូវទទួលរងនៅ Damage អមដោយ យឺតរយៈពេល ២ វិនាទីផងដែរបាទ។

gwen-icons_b_sized
Skedaddle គឺជាសិល្បិ៍ទីពីរបស់នាងមានសមត្ថភាពក្នុងការលុប Effect ពីនាង និង Block នូវការប៉ះពាល់ផ្សេងៗ ប៉ុន្តែរយៈពេលខ្លីប៉ុណ្ណោះ វាអាចនឹងបន្ថែម Bonus នូវការបម្លាស់ទីអោយនាងរត់ចេញពីសត្រូវ បានល្បឿនលឿនផងដែរ។

gwen-icons_c_sized
Aces High គឺជា សិល្បិ៍ Ultimate របស់នាងមានសមត្ថភាពក្នុងការគប់សម្លឹកបៀរទៅលើ គោលដៅដែលនឹងចង់គប់មិនចាំបាច់រត់ចាំតតែ ជ្រើសយកសត្រូវ ឬ កូនសត្វព្រៃឡើយ ប្រសិនបើ ត្រូវគោលដៅសត្រូវចំនួនបី វានឹងធ្វើការ Stun សត្រូវទីមួយភ្លាម។

ចំណាប់អារម្មណ៍ បាទចំពោះ វិរៈនារីនេះពិតជាពិសេសមែនទែន មិនត្រឹមតែមានរាងស៊ិចស៊ី និង រូបសម្រស់ទាក់ទាញនោះទេ ថែមទាំងមានសមត្ថភាពពិសេសទៀតផង ប៉ុន្តែទាស់ត្រង់ថា ធម្មតា Hero ដែលលេង បាញ់ពីចម្ងាយបែបនេះមិនសូវជាតាន់ប៉ុន្មានឡើយ ចឹងសូមប្រយ័ត្នប្រយែងបន្តិចក្នុងការប៉ះគ្នាជាមួយ Hero លេង Jungle បែប Weapon។



ប្រភព Vainglory ,NoobieGMK
Powered by Blogger.