នេះជាអ្វីដែលអ្នកត្រូវដឹងពី Hero ថ្មីក្នុង Vainglory មានរាងដ៏តូចច្រលឹង - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

នេះជាអ្វីដែលអ្នកត្រូវដឹងពី Hero ថ្មីក្នុង Vainglory មានរាងដ៏តូចច្រលឹង


Hero ថ្មីដែលបែកធ្លាយចេញមក ទាំងសិល្បិ៍ និង វីដេអូរបស់វាផងដែរ ជាមួយនឹងឈ្មោះបណ្ណោះអាសន្ន Hero036 ហើយតាមរយៈ អត្ថបទនេះ ផងដែរ ខ្ញុំនឹងសរុបយកមតិខ្លះៗ ក៏ដូចជាការចែកចាយខ្លះៗ ដែលអ្នកប្រហែលជាកំពុងតែចង់អំពីវា ថាតើវាអាចធ្វើអ្វីបានខ្លះ និង មានចំនុចចពិសេសណាខ្លះ។


បើនិយាយពីរូបរាងរបស់វាមានរាង តូចច្រលឹងប្រៀបដូចជា សត្វទន្សាយមួយក្បាល អាចនិយាយបានថា ជា តួអង្គដែលតូចជាងគេក្នុង Vainglory តែម្តង។ វាត្រូវបានបែកធ្លាយចេញមក ដោយកំណត់យកតួនាទីជា Roam អ្នក Support អោយក្រុម។ និយាយពី សិល្បិ៍របស់វាវិញម្តង ចំពោះ ក្នុងខ្លួនវាមានទម្លាប់មួយពេលដែល នៅស្ងៀមក្នុង គុម្ពព្រៃ ដូចទៅនឹង Krul ដែល តែ Hero នេះត្រូវបានបំបាំងកាយ និង រត់លឿន ប៉ុន្តែនៅមើលឃើញពីសត្រូវគឺចូលក្នុង ពិសរបស់វា ដូចទៅនឹង Ultimate របស់ Slark ក្នុង Dota អញ្ជឹង សម្រាប់អ្នកលេង Dota ងាយនឹងយល់ត្រង់សិល្បិ៍នេះ។



ចំពោះ សិល្ប៍សម្រាប់ប្រើប្រាស់ទីមួយវិញគឺវាបង្កើតជា ពិសមួយដុំ បោះទៅតាមគោលដៅដែលខ្លួនចង់ដាក់ សម្រាប់រយៈពេលខ្លីអាចអោយ សត្រូវ ទទួលរងនូវ Damage បាន យ៉ាងងាយ ប្រៀបដូចជា សិល្បិ៍បិទ Skill របស់ Riki ក្នុង Dota 2 អញ្ចឹង បើនិយាយពីរូបរាងការបង្ហាញនៃ សិល្បិ៍នេះ តែខុសគ្នាត្រង់ដំណើរការរបស់វា ។ ចំពោះ សិល្បិ៍ទីពីរបស់វាវិញ ជាការបោះនូវដុំពណ៌ស្វាយរាងធំបន្តិចជុំវិញខ្លួន អាចអោយសត្រូវជុំវិញនោះ ឈឺ និង ដើរយឺតផងដែរ។

យ៉ាងណាមិញ Hero នេះទាំងរូបរាង និង សិល្បិ៍របស់វាគឺពិតជាប្លែកសម្រាប់អ្នកលេង Vainglory តែវាមើលទៅហាក់បីដូចជាការ ចម្លងមួយចេញមកពី Hero ក្នុង Dota 2 មិនថារូបរាង និង សិល្បិ៍ឡើយ គ្រាន់តែមានការឆ្នៃប្រឌិតខុសគ្នាបន្តិចបន្តួច នេះគ្រាន់តែជាគំនិត ខ្ញុំ និង ការស្រង់ចេញមកពី​ គេហទំព័រពិភាក្សាក្នុង Reddit ប៉ុណ្ណោះ។ សម្រាប់ Hero036 នេះ វាអាចនឹងចេញក្នុងកំណែទម្រង់ ក្រោយនេះនៃ Vainglory គឺ 1.24 តែម្តង។ តើអ្នកយល់យ៉ាងណាដែរ?

Powered by Blogger.