ស្វែងយល់ពី Heroic Perk របស់ Ardan បន្សល់ទុកពីភរិយារបស់ខ្លួន - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ស្វែងយល់ពី Heroic Perk របស់ Ardan បន្សល់ទុកពីភរិយារបស់ខ្លួន


យើងទាំងអស់គ្នាសុទ្ធតែបានដឹងថា រាល់ Hero នីមួយៗក្នុង Vainglory ភាគច្រើនគឺមាន Ability មួយទៀតជាប់ខ្លួន ដែលមិនអាចប្រើប្រាស់បានដោយចុច គឺវាមានស្រាប់ នោះហៅថា Heroic Perk ដែលកើតចេញមកពីកំណើតរបស់វា របស់ ក្រុមការងារ ផលិតហ្គេមបាននិពន្ធឡើងមក ជាប់ជាមួយនឹងសាច់រឿង។


ជាក់ស្តែងថ្ងៃនេះ ខ្ញុំនឹងលើកយកនូវ​ Perk របស់ Ardan មកបង្ហាញជូនលោកអ្នកថា វាមានប្រយោជន៍អ្វីខ្លះ ហើយវាបានមកពីណាដែរ? Heroic Perk នេះវាមានឈ្មោះថា Juia's Gift ដែលជា កាដូបន្សល់ទុកពីភរិយា Ardan ឈ្មោះ Julia ក្រោយពេលដែលបាន លាចាកលោកទៅ ត្រូវបានសម្លាប់ដោយ Storm Queen ជាអ្នកបញ្ជារពីក្រោយ ដែលមានដៃជើងកូនចៅធ្វើការអោយនោះគឺ Catherine និង Kestrel។


តោះក្រឡែកមកនិយាយពីអត្ថប្រយោជន៍ Perk នេះវិញម្តង រាល់ពេលដែល Ardan រងការវាយប្រហារដោយ Damage ចូលមក Ardan នឹងទទួលបាន ឈាមមកវិញ ចំនួន 1% នៃ ឈាមដែលបាត់បង់ ប៉ុន្តែវាដំណើរការលុះត្រា តែ​ការវាយប្រហារនោះ មានលទ្ធភាព Damage ក្រោម 75% ប៉ុណ្ណោះ ត្រូវចង់ចាំ។ ក្នុងនោះផងដែរទាក់ទងនឹង Energy គឺគ្មានទេសម្រាប់ Hero នេះ តែ Ardan ប្រើដោយ បន្ទាប់ពណ៌លឿងហៅថា Vengeance ដែលបានមកពីការសន្សំ Basic Attack​​ វាយប្រហារធម្ម​តា លោតលេខ, និង Abilities ផ្សេងៗ ហើយនេះក៏បានបន្សល់មកពី ភរិយារបស់គាត់ដែរ។

ខ្ញុំសង្ឈឹមថាអ្នកទាំងអស់គ្នា នឹងពេញចិត្តនូវការពន្សល់បកស្រាយមួយនេះ ប្រសិនបើមានចម្ងល់អ្វីបន្ថែមអ្នកអាចសួរបានតាមរយៈ Comment ខាងក្រោមនេះ ចំពោះ ការបកស្រាយនូវ Perk របស់ Hero ផ្សេងៗ ខ្ញុំនឹងព្យាយាមលើកយកមកបង្ហាញពេលក្រោយៗទៀត។

ប្រភព Vainglory, NoobieGMK

Powered by Blogger.