Killer Clown ម្នាក់បានស្លាប់ បន្ទាប់ពីរត់ជាន់មីនក្នុងព្រៃ នៃប្រទេសកម្ពុជា - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Killer Clown ម្នាក់បានស្លាប់ បន្ទាប់ពីរត់ជាន់មីនក្នុងព្រៃ នៃប្រទេសកម្ពុជា


យោងតាមរបាយការណ៍ចេញពី គេហទំព័រ អាមេរិចមួយ បានបង្ហើបអោយដឹងថា បុរសម្នាក់ បានតុបតែងខ្លួន និង ពាក់របាំងមុខ Killer Clown ត្រូវបានស្លាប់ក្រោយពីបាន ជាន់មីននៅប្រទេសកម្ពុជា។ ក្នុងរបាយការណ៍នោះបានបន្ថែមទៀតថា បុរសម្នាក់នោះ បានធ្វើការ បន្លាចអ្នកស្រុក សំរោង ដោយតែងខ្លួនជា Killer Clown បន្ទាប់មកបានដើរទៅក្នុងព្រៃ នៃ អណ្តូងរ៉ែ មួយកន្លែង ជាន់មីនផ្ទុះតែម្តង។


ក្នុងនោះ កាសែត Times ក្នុងប្រទេសកម្ពុជា បានប្រាប់ថា ប្រជាជននៅតំបន់នោះ បានដេញបុរសតុបតែងខ្លួនជា Killer Clown នោះទៅក្នុងព្រៃ រួចមកក៏ស្រាប់តែលឺស្នូរ ផ្ទុះបន្ទាប់មកក៏ដឹងថា Killer Clown នោះត្រូវជាន់មីនផ្ទុះស្លាប់កប់ក្នុងដីតែម្តង។

យ៉ាងណាមិញ ដោយសារតែ សាកសពត្រូវរបួសខ្លាំងពេក ប៉ូលីសមិនអាចកំណត់អត្តសញ្ញាណបាន ប៉ុន្តែត្រូវបានអ្នកស្រុកទីនោះ បង្ហើបថា គាត់មានវ័យប្រមាណជា 25 ឆ្នាំ ទើបតែត្រឡប់មកពី លេង សាច់ញាតិ នៅឯសហរដ្ឋអាមេរិច ។ នេះជាអ្វីដែលខ្ញុំបានដឹងពី គេហទំព័រ Standard អាមេរិច ប៉ុណ្ណោះ សង្ឈឹមថា យើងនឹងទទួលបានពត៌មាន បន្ថែមអោយកាន់តែច្បាស់ជាងនេះ ក្នុងពេលឆាប់ៗខាងមុខនេះ។

ប្រភព Standard 
Powered by Blogger.