តិចនិកក្នុងការ វៃ Kraken កុំអោយគេលួចបានដោយងាយៗ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

តិចនិកក្នុងការ វៃ Kraken កុំអោយគេលួចបានដោយងាយៗ


Kraken គឺជាសត្វមួយដែលសំខាន់បំផុតក្នុង Vainglory ព្រោះវាងាយ និង ជាជំនួយការដ៏ល្អបំផុត ដើម្បីនាំមុខយើងក្នុងការបំបែកកាំភ្លើងធំរបស់សត្រូវជាធម្មតា ហ្គេមចាញ់ ឬ ឈ្នះ វាអាស្រ័យទៅលើ សត្វនឹងដែរ ខណៈពេលដែលហ្គេមចាប់ផ្តើមបាន 15 នាទី វានឹងចេញមកភ្លាម ក្រុមទាំងពីរមានសិទ្ធ វាយយកវាបាន រាល់ពេលដែលងាប់ទៅវិញ 5 នាទីក្រោយវានឹងមកវិញទៀត។


ចឹងខណៈពេលដែលវាយវា សម្រាប់ក្រុមណា ដែលដាក់ Last hit ប៉ះវាចុងក្រោយបំផុតនោះ ក្រុមនោះហើយគឺជាអ្នកទទួលបានវា មិនថា យើងវាយបានច្រើនជាង ឬ តិចជាងឡើយ ដូច្នេះបានជាយើងត្រូវបានការប្រុងប្រយ័ត្នខ្ពស់បំផុតខណៈពេលដែលចាប់ផ្តើម វៃ Kraken។


នៅថ្ងៃនេះ ខ្ញុំនឹងលើកយកបទពិសោធន៍ខ្លះ ដែលខ្លួន​ឯងមានក្នុងការ ចែកចាយអ្នកទាំងអស់គ្នា ពេលដែលចាប់ផ្តើមវៃ Kraken កុំអោយគេលួចយកបានងាយៗ ត្រូវចាំថា មុនពេលដែល ត្រៀមចាប់ផ្តើម ពេលវេលាដ៏ល្អបំផុតគឺ សត្រូវ ស្លាប់ អស់ ឬ សល់តែម្នាក់ ធ្វើអីយើងមិនកើត  ជាពិសេសទីកន្លែង Kraken ដ៏តូចមួយនោះគឺត្រូវ បោសសម្អាត Scout សត្រូវចេញអោយអស់សិន  ដោយប្រើ Flare ឬ Scout ប្រយ័ត្នតែ ជិតចេញ Kraken បានហើយយើងដើរជាន់ វាខ្ទៀតត្រូវក៏បានលើសត្រូវដែរ ប៉ុន្តែចំនុចនេះ មានតិចតួចប៉ុណ្ណោះ ។


ចំពោះការងារដែល Roam អ្នកត្រូវធ្វើគឺបើក Map ប្រសិនបើសត្រូវឆាប់កើត ឬ នៅសល់ម្នាក់ Roam មានតួនាទី​ក្នុងការ ដើរដាក់គ្រប់បែក ត្រង់ចំនុច គុម្ពស្មៅៗ ដែលនៅក្បែរ Kraken និង ផ្លូវដែល ខាងសត្រូវដើរមក ដើម្បីដឹងពីជំហ៊ានថា ពេលសត្រូវកើត ដើរចូលមកដល់ណាហើយ ងាយស្រួលក្នុងការ រេផ្លេចការពារ ខ្លួន និង Kraken យ៉ាងមិចយ៉ាងមា ដកថយអោយហើយ។

នៅពេលចាប់ផ្តើមវាយប្រហារ Hero សត្រូវដែលគួរអោយខ្លាចបំផុត មានពីរ គឺ​ Kestrel និង Celeste ព្រោះ Hero ទាំងពីរនេះ វាអាចគប់ដាច់ផែនទីបាន តាមរយៈ Ultimate របស់វា ចឹងហើយ ប្រសិនបើអ្នកវៃ Kraken គប្បីឈរ នៅជ្រុងម្ខាងនៃ ផ្ទះរបស់សត្រូវ ព្រោះប្រសិនបើ Hero ទាំងពីរនេះ កើតមកវិញ គប់ Ultimate មក ត្រូវចំយើងមិនមែន Kraken ឡើយ និយាយរួម Kestrel ងាយក្នុងការទប់ទល់ទេ ព្រោះត្រឹមតែ ព្រួញមួយប៉ុណ្ណោះ សម្រាប់ Celeste វិញ បើអាចឈរ បីនាក់បាំងតែម្តងទៅ។


ហើយអ្វីដែលសំខាន់ក្នុងការចាប់ផ្តើមវាយ Kraken នោះគឺកត្តាមិះលើសត្រូវ ថាតើគេអាចកើតទាន់ ឬ អត់ ថាតើគេអាចមកដល់ទាន់ឬអត់ ពេលខ្លះ Minion យើងគ្រប់គ្រងបាន Jungle ក៏យើងគ្រប់គ្រងបាន ហើយស៊ីដាច់ iTems Level ក៏ធំ ចំណែក Minion តូចៗក៏ទៅដល់ផ្ទះសត្រូវ បើយើងមានគ្រាប់បែកដាក់មើល ផ្លូវ សត្រូវមិនទាន់ស្លាប់យើងក៏អាចឆ្លៀតឪកាសនេះឆក់យក Kraken បានដែរ ព្រោះបានលឿន ដោយសារតែយើង Level ធំទម្រាំគេមកដល់ យើងស៊ីបានបាត់ទៅហើយ។ បើនិយាយពីគន្លឹះ វានៅមានច្រើនទៀត រាប់មិនអស់ឡើយដូច្នេះហើយ អ្នកគួរតែព្យាយាមទស្សនាការប្រកួត Vainglory ធំៗផ្សេងៗ នឹងបានកាន់តែច្បាស់ពីវិធីក្នុងការ លួច និង ការពារ Kraken កុំអោយគេស៊ីបានដោយងាយ។

ប្រភព NoobieGMK
Powered by Blogger.