ខ្សែរជីវិត របស់ Krul ក្នុង Vainglory - អ្នកអាចនឹងស្រក់ទឹកភ្នែក - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ខ្សែរជីវិត របស់ Krul ក្នុង Vainglory - អ្នកអាចនឹងស្រក់ទឹកភ្នែក

ខ្ញុំធ្លាប់បានលើកយកសាច់រឿងរបស់ Krul មកបង្ហាញម្តងមកហើយ តែដោយសារតែខ្ញុំបកទាំងស្រុងពេកចឹងហើយ ប្រហែលជាមានអ្នកអាន មិនសូវយល់ នៅថ្ងៃនេះ​ខ្ញុំសម្រេចចិត្តសង្ខេប សរសេរវាឡើងវិញទាំងស្រុង និង បន្ថែមបន្ថយពាក្យបន្តិចបន្តួច ដើម្បីអោយអ្នកទាំងអស់គ្នា ងាយស្រួលយល់ តាមរយៈការអាននូវខ្សែរជីវិតរបស់ Krul មួយនេះ។


កាលដើមឡើយ Krul ជាមួយនឹង ឪពុករបស់ខ្លួនអាចនិយាយបានជាមនុស្សមានទ្រព្យ មាន កូនចៅ រាប់ពាន់នាក់ និង រស់នៅលើ សំពៅផងដែរ  ហើយចំពោះ ក្បាច់គុណ ដែល Krul ចេះមកដល់សព្វថ្ងៃនេះ គឺដោយសារតែឪពុករបស់គាត់ជាអ្នកបង្រៀន នូវរបៀបប្រើ ដាវ របៀបបើកសំពៅ និង ស្វែងរកទិសដៅផ្សេងៗ អមដោយ របៀបលួចចាក់ក សត្រូវផងដែរ ប៉ុន្តែគួរអោយសោកស្តាយ បច្ចុប្បន្ននេះ Krul មិនចាំថា ឪពុករបស់ខ្លួនជានរណានោះទេ គ្រាន់តែដឹងថាខ្លួនធ្លាប់មានឪពុក និង នឹកឃើញរឿងចាស់ៗម្តងម្កាល ពេលដែលខ្លួនធ្វើទុក ដោយបណ្តាសាររាប់ឆ្នាំម្តងៗ ហើយ krul ក៏ធ្លាប់មាន បងប្អូន និង មិត្តស្រីផងដែរ តែភ្លេចអស់ទៅហើយ គ្រាន់តែនឹកឃើញ ថាធ្លាប់បានបីនាងប៉ុណ្ណោះ ពេលដែលនាងគេងលក់។


Krul ជាមនុស្សម្នាក់ដែលជាប់បណ្តាសារ ទារុណកម្ម វេទនា យូរមកហើយ និង មិនដឹងថា ឆ្នាំណា ខែណាអាចដោះបណ្តាសារនេះចេញនោះទេ គឺ ដាវនៅជាប់ខ្លួនគេនេះឯង​ ប្រសិនបើដកដាវនោះចេញនោះខ្លួនគេនឹងមានសេរីភាព ហើយមិនចាំបាច់រងទុក្ខវេទនា ដោយមានភ្លើងឆេះជុំវិញខ្លួន ពិបាកដោយសព្វថ្ងៃឡើយ សូម្បីតែអណ្តាតរបស់គេ។ ។ នៅពេលដែលឃ្លានម្តងៗ ឬ ចង់ធ្វើអ្វីមួយ មិនដែលបានដូចចិត្តទេ ដោយសារតែបណ្តាសារនេះតាមចងកម្មចងពារ អាចនិយាយបានថា ជីវិតរបស់ Krul គឺត្រូវរស់នៅជាមួយនឹងបណ្តាសារនេះ រហូតតែម្តង។ ចំពោះក្តីសង្ឈឹមចុងក្រោយរបស់ Krul គ្រាន់តែសង្ឈឹមថា ថ្ងៃមួយ នឹងមានអ្នកជួយ អោយខ្លួនដកដាវនោះចេញ ហើយស្វែងរក កន្លែងរស់នៅ ដែលមានក្តីសុខ និង សុន្តិភាពប៉ុណ្ណោះ.........

រង់ចាំតាមដាន ទស្សនាភាគក្រោយទៀត

ប្រភព Vainglory 
កែសម្រួលដោយ NoobieGMK
Powered by Blogger.