លក្ខណៈសម្បត្តិ កំណែទម្រង់ Laptop Razer Blade Pro ថ្មី - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

លក្ខណៈសម្បត្តិ កំណែទម្រង់ Laptop Razer Blade Pro ថ្មី


Laptop Brand ដោយ Razer មានរហ័សនាមថា Blade Pro ទំហំអេក្រង់ 17.3 អ៊ីងបាទ ជាមួយនឹង បច្ចេកវិទ្យា G-Synce តែម្តង និង មានពណ៌ sRGB 100 ភាគរយពេញទៀតផង កម្រិតបង្ហាញ 3840 X 2160 ឯណោះ ដែលពីមុនឡើយបន្ទះក្រហ្វិចកាតវាបំពាក់ដោយ GeForce GTX 960M ចំណែកឯកំណែទម្រង់ថ្មីនេះវិញគឺ GTX 1080 តែម្តងបាទ។


សម្រាប់កុំព្យូទ័រយួរដៃ ដែលគាំទ្រអ្នកលេងហ្គេមនេះ វាមានកម្រាស់ត្រឹមតែ 0.88 អ៊ីងប៉ុណ្ណោះ និង ទម្ងន់ 7.8 ផងគត់តែម្តង មិនធ្ងន់ណាស់ណាឡើយ។ វាត្រូវបានបំពាក់ដោយ គ្រាប់ CPU ប្រភេទ Ccore i7 ជំនាន់ទីប្រាំមួយ គឺ 6700HZ និង អមដោយ Ram ប្រភេទ DDR-2133 ទំហំដល់ទៅ 32GB  ចំណែកឯអង្គផ្ទុកទិន្នន័យវិញគឺប្រភេទ SSD មានបីជម្រើសគឺ 256 GB ដោយ 128GB ពីគ្រាប់, 1TB ដោយ 512 GB ចំនួនពីរគ្រាប់ និង 2 TB ដោយ 1TB ចំនួនពីរគ្រាប់តែម្តង ចឹងវាអាចផ្ទុក SSD បានពីរគ្រាប់ឯណោះ បើទោះបីជាវាមានរាងស្តើងក៏ពិតមែន។


ចំពោះផ្នែកផ្សេងៗនៃ សមត្ថភាពដែលវាមានត្រូវបានបំពាក់ដោយ ប្រព័ន្ធ Network Killer Doubleshot Pro ម៉ូឌែល Killer 802.11ac នៃ WiFi និង Bluetooth 4.1 រួមទាំង E2400 Gigabit សម្រាប់រន្ធ Ethernet អមដោយ USB 3.0 ផងដែរ។ គ្រឿងបំពាក់ផ្សេងៗមាន Webcam ទំហំ 2 MP និង 7.1 Audio, TMP 2.0 ប្រព័ន្ធសន្តិសុខ, កាត Reader SDXC ផងដែរ។


សម្រាប់ម៉ូឌែលដែលខ្ញុំបានរៀបរាប់ខាងលើពី Brand Name Razor នេះ​ វាមានតម្លៃប្រមាណជា $3,699 ថ្លៃគួរសម្យ ពីព្រោះ វាជាផលិតផលរបស់​ Razor ដូច្នេះហើយ ក៏ជាជម្រើសដ៏ល្អ សម្រាប់អ្នកមានថរិកាច្រើនដែរ សម្រាប់ល្មមៗ តាមយោបល់ខ្ញុំមិនគួរណាជ្រើសយកវាឡើយ។

ប្រភព PCGamer 

Powered by Blogger.