Legendary ហ្គេម Online ប្រយុទ្ធគ្នា 5 Vs 5 សម្រាប់ iOS និង Android! ធានាថាជក់ចិត្ត - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Legendary ហ្គេម Online ប្រយុទ្ធគ្នា 5 Vs 5 សម្រាប់ iOS និង Android! ធានាថាជក់ចិត្ត


សួស្តីប្រិយមិត្តរបស់ខ្ញុំទាំងអស់គ្នា នៅថ្ងៃនេះ ខ្ញុំនឹងធ្វើការណែនាំ ហ្គេមមួយមានឈ្មោះថា Legendary ឬ 英雄荣耀 ជាប្រភេទហ្គេមប្រកួតគ្នា ស្រដៀងនឹង Dota 2 , Vainglory, LOL ផងដែរ ប៉ុន្តែហ្គេមនេះ សម្រាប់ Android វាត្រូវបានបង្កើតឡើយ អំឡុងឆ្នាំ 2016​ នេះ ដោយក្រុមហ៊ុនចិនមួយ និង មានបីជម្រើស ភាសាអង់គ្លេស នៅជាមួយចិន ហើយ Version មួយទៀត ភាសាយួនដាច់ដោយឡែក។


តាមរយៈ ហ្គេមនេះអ្នកអាចលេង ក្នុងទម្រង់ ១ ស្មើ, ៣ ស្មើរ និង ៥ ស្មើរ លើ ផែនទី ដែលបានកំណត់អោយលើ Online ដោយការចាប់ផ្តើមរបស់វា ដណ្តើមគ្នា ស៊ី Rune នៅកណ្តាល Map ដូចទៅនឹង Dota 2 ដែរ ចំពោះការ ខៃលើ សត្វព្រៃ ប្រសិនបើអ្នកវាយផ្តាច់ ដោយ Last hit Damage កាន់តែច្រើនលុយកាន់តែច្រើនអាចពី 90 Gold ឡើងទៅ តែប្រសិនបើអ្នកមិនបានវាយផ្តាច់គ្រាន់តែឈរជិតបានត្រឹមតែ 45 ប៉ុណ្ណោះ។


ជាមួយគ្នានោះដែរ ហ្គេមនេះគឺមិនតម្រូវអោយទៅផ្ទះដើម្បីទិញ iTems ឡើយ អ្នកអាចទិញវាបានគ្រប់ទីកន្លែង ដោយតាមការណែនាំ ឬ ទិញ iTems ដោយខ្លួនឯង។ វានឹងមានតួអង្គជាច្រើន អមដោយ Skin ពិសេសៗ និង ការធ្វើ Quest ទទួលបានរង្វាន់ជាច្រើន ខណៈពេលនេះ ព្រោះវាទើបនឹងបង្ហាញខ្លួនប៉ុន្មានខែបុណ្ណោះ។ ទស្សនាការណែនាំ របស់ខ្ញុំបាននៅខាងក្រោម ពីហ្គេមមួយនេះ


ក្នុងនោះផងដែរ វាមិនត្រឹមតែជាហ្គេម Online ធម្មតា ឡើយ អ្នកក៏អាចធ្វើដំណើរផ្សងព្រេងជាមួយនឹងម៉ូដផ្សេងៗ ដែលហ្គេមបានដាក់អោយ ផងដែរដើម្បីទទួលបាននូវរង្វាន់ផ្សេងៗ ដូចជា កាក់មាស និង ការសន្សំ Shard ដូរយក Hero និង Skin ឬ ផ្សេងរក Gold ដោយមិនចាំបាច់ដាក់លុយទិញក៏បាន។  អ្នកអាចធ្វើការ ទាញយកតាមរយៈ តំណរខាងក្រោមនេះពី Store ជាផ្លូវការតែម្តងបាទ។

- App Store iOS ចុចខាងក្រោម 




- Play Store Android ចុចខាងក្រោម 


ប្រភព Legendary 

Powered by Blogger.