គន្លឹះក្នុងការ Live លើ Facebook មានកម្រិតរូបភាពច្បាស់ និង HD - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

គន្លឹះក្នុងការ Live លើ Facebook មានកម្រិតរូបភាពច្បាស់ និង HD


សួស្តីបណ្តាញអ្នកចូលចិត្ត Live Stream ហ្គេមផ្សេងៗ ចេញពីកុំព្យូទ័រទៅកាន់ Facebook ជាដើម ចឹងនៅថ្ងៃនេះ​ខ្ញុំនឹងលើកយកគន្លឹះក្នុងការ Live ទៅលើ Facebook មានកម្រិតរូបភាពច្បាស់ល្អ និង HD ផងដែរ ពេលដែល Live រួចរាល់ ដើម្បីអោយការ Live Stream របស់លោកអ្នកកាន់តែ រលូន និង មានការទាក់ទាញ ព្រោះថា ក្នុងការ Live ប្រសិនបើមិនច្បាស់ ក៏គ្មាននរណាចូលមើលដែរ។

ជាកិច្ចដំបូងខ្ញុំសូមនិយាយពីរបៀប Live សិនដោយអ្នកអាចប្រើប្រាស់កម្មវិធីជំនួយផ្សេងៗ ដូចជា OBS ជាដើមដែលអាចកំណត់កូដផ្សេងៗ និង មុខងារដោយ ខ្លួនឯង ឬ កម្មវិធី Hoplive តែម្តង ដែលវាមានទាំងសម្ថភាព Live បានទាំង Page និង Account។ ចំពោះការ Live នៅលើទំព័រ Facebook វិញ តាមរយៈ កម្មវិធីជំនួយអ្នកអាចចូលទៅកាន់ Publishing Tools > Video Library > ចុចពាក្យថា Live រួចបញ្ចូលកូដក្នុងកម្មវិធី OBS ឬ កម្មវិធីផ្សេងៗជាការស្រេច ចំនុចនេះ ប្រសិនបើប្រើប្រាស់ HopLive តែម្តង មិនចាំបាច់ស្មុគស្មាញឡើយ។

ក្រឡែកចូលប្រធានបទ ពីគន្លឹះក្នុងការ Live HD វិញជាដំបូងខ្ញុំសូមនិយាយពីកម្រិតគុណភាព វីដេអូបង្ហាញលើ Facebook វាមានបួនកម្រិត គឺ 240P, 360P, 480P និង 720P ហើយ 720P គឺជាកម្រិត HD ចឹងហើយប្រសិនបើអ្នកចង់ Live លើ Facebook បានច្បាស់ និង លោត HD ពេលដែល Live រួចរាល់ត្រូវកំណត់ កម្រិតរូបភាពងបង្ហាញ 1280 X 720 លើកុំព្យូទ័របស់អ្នកជាមួយនឹង ល្បឿនអ៊ីនធើណែតចាប់ពី 5Mbps ឡើងទៅ នោះលោកអ្នកនឹងទទួលបានកម្រិតរូបភាពល្អមួយខណៈពេលដែល Live រីឯក្រោយពេលដែល Live ចប់វានឹងលោត HD ភ្លាមៗតែម្តង។

ចំណាំ៖ អ្នកមិនត្រូវកំណត់ទំហំនៃកម្រិតរូបភាព អោយតូចជាង ឬ ធំជាង 720P ឡើយត្រូវតែកំណត់អោយស្មើរពុំនោះទេវានឹងមិនដំណើរការឡើយ។

ប្រភព NoobieGMK

អត្ថបទទាក់ទង៖
- របៀប Live Stream ចុចទីនេះ 
- កម្មវិធី HopLive ចុចទីនេះ
Powered by Blogger.