ហ្គេម​ Mafia 3 អាចនឹងបរាជ័យលែងមានវគ្គបន្តទៀត - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ហ្គេម​ Mafia 3 អាចនឹងបរាជ័យលែងមានវគ្គបន្តទៀត


ក្នុងការរំពឹងទុក Mafia 3 ត្រូវតែលក់យ៉ាងហោចណាស់ 8 លានហ្គេម ប៉ុន្តែជាក់ស្តែងលក់មិនដល់ ១ លានហ្គេមផង នេះហើយជាមូលហេតុមួយអាចអោយ ហ្គេមមួយនេះ បរាជ័យ និង បញ្ចប់ត្រឹមវគ្គមួយនេះតែម្តង បើយោងទៅតាមប្រភពបែកធ្លាយពីផ្ទៃក្នុងផ្ទាល់។

គួរបញ្ជាក់ផងដែរថា Mafia 3 វាបានក្លាយទៅជា ហ្គេមដ៏ធំមួយ ដែលមានមនុស្សជាច្រើនចូលចិត្តជាទីបំផុត តាមរយៈការចែករំលែកនិង បណ្តាញ Twitter ផងដែរ តែអ្វីៗមិនដូចការរំពឹងទុកនោះទេ ។ ហ្គេមនេះ យ៉ាងហោចណាស់ត្រូវលក់អោយបាន 220 ទៅ 240 លានដុល្លារត្រឡប់មកវិញទើបរួចថ្លៃដើម បើយោងទៅតាមការវិភាគ ពីព្រោះ ទម្រាំ GTA V គេត្រូវចំណាយទឹកលុយប្រមាណជា 265 លានដុល្លារ។

យ៉ាងណាមិញ ខណៈពេលនេះ Mafia III លក់មិនដល់មួយលានហ្គេមផង ដែលការរំពឹងទុកដល់ ទៅ 8 លានហ្គេមឯណោះ  វាអាចមកពីកត្តាជាច្រើន ជាពិសេសកត្តា Cracker ផ្ទាល់ និងក្រហ្វិចហ្គេមនេះ មិនទាន់ដល់កម្រិតជាដើម ប៉ុន្តែប្រសិនបើ Mafia III បរាជ័យ វគ្គថ្មីក៏លែងមានទៀតដែរ។

ប្រភព Gamezone 
Powered by Blogger.