Mobile Legends 5v5 ហ្គេមស្រដៀងនឹង LOL សម្រាប់ Android - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Mobile Legends 5v5 ហ្គេមស្រដៀងនឹង LOL សម្រាប់ Android


Mobile Legends គឺជាហ្កេមដែលប្រយុទ្ធគ្នាលើ Online មានលក្ខណៈស្រដៀងដូចទៅនឹង LOL សម្រាប់ PC ដែរ មិនថា វិធីសាស្រ្តបែបលេង ឬ ក្រហ្វិចឡើយ និយាយរួមទៅសឹងដូចគ្នាទាំងស្រុង គ្រាន់តែហ្គេមនេះ វាសម្រាប់ ប្រព័ន្ធប្រតិបត្តិការ Android ប៉ុណ្ណោះ។


តាមរយៈហ្គេមនេះ នៃតួអង្គនីមួយៗរបស់វា ក៏មាន Skin ដូចទៅនឹង Vainglory ដែរតែទម្រង់លេងរបស់វាគឺ 5 ទល់នឹង 5 លើ Map តែមួយតែម្តងដែលហៅថា ហ្គេមមានភាពយុត្តិធម៌ ដូចទៅនឹងហ្គេមប្រយុទ្ធគ្នាលើ Online ដ៏ទៃគឺពឹងលើទឹកដៃរបស់យើងដើម្បី Carry Team អោយឈ្នះ និង ទទួលបាន វត្ថុផ្សេងៗរង្វាន់ធ្លាក់មក។


វាមិនពិបាកក្នុង Search Match ម្តងៗឡើយចំណាយពេលតែ 10 វិនាទីប៉ុណ្ណោះ ហើយប្រហែលជា 10 នាទី ដើម្បីការប្រកួត​តិចបំផុត ដែលមាន Laning, Jungling, Tower rushing និង Team Battle។ អ្វីដែលកាន់តែពិសេសទៀតនោះ ហ្គេមនេះក៏ត្រូវបានដាក់ចូលក្នុង Mobile Esport ផងដែរ នឹងមានការប្រកួតធំៗជាច្រើននាពេលខាងមុខ ជាមួយនឹងទំព័រ លើ Facebook ដែលត្រូវបាន ផ្ទៀងផ្ទាត់ច្បាស់លាស់រួចជាស្រេចថាវាជាហ្គេមផ្លូវការផងដែរ។


គួរអោយសោកស្តាយហ្គេមនេះ សម្រាប់តែប្រព័ន្ធប្រតិបត្តិការ Android ប៉ុណ្ណោះ ចំពោះ iOS វិញ សូមមេត្តារង់ចាំសិន ពេលមកដល់ខ្ញុំនឹងជម្រាបជូនពេលក្រោយទៀត។ តោះចាំកាលទៀតប្រិយមិត្តដែលប្រើប្រាស់ស្មាតហ្វូន Android ចាប់ផ្តើមសាកល្បងភ្លាមទៅតាមតំណរខាងក្រោមនេះ


ប្រភព Mobile Legends: 5v5 MOBA
Powered by Blogger.