Nokia ត្រឡប់មកវិញជាមួយនឹងការនាំយកអ៊ីនធើណែតល្បឿន 1Tbps លឿនជាង Google Fiber មួយពាន់ដងឯណោះ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Nokia ត្រឡប់មកវិញជាមួយនឹងការនាំយកអ៊ីនធើណែតល្បឿន 1Tbps លឿនជាង Google Fiber មួយពាន់ដងឯណោះ


យោងទៅតាមគេហទំព័រ Fossbytes បានអោយដឹងថា Nokia បានសម្រេចលើគម្រោង សេវាកម្ម អ៊ីនធើណែត 1000 GB ក្នុងមួយវិណាទីហើយ សម្រាប់ ល្បឿននៅឯ ប្រទេស អាល្លឺម៉ង់ ជាមួយនឹងការ សហការ ក្រុមហ៊ុន Deutshe Telekom និង សាកលវិទ្យាល័យ ក្រុមបច្ចេកទេស នៃក្រុង Munich ផងដែរ។

ក្នុងនោះផងដែរ Nokia ក៏បានសម្រេច នាំយកខ្សែរកាបអ៊ីនធើណែត ល្បឿន 51 GBps ទៅកាន់ កូរ៉េខាងត្បូង ទៀតផង បើយោងទៅតាមការបញ្ជាក់ពី Techno Buffalo អមដោយ ការសហការ ជាមួយនឹងក្រុមហ៊ុន Sk Telecom ប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍ជាងគេគឺប្រទេស អាល្លឺម៉ង់តែម្តង ព្រោះអី វាមានល្បឿនដល់ទៅ 1000 GB ក្នុងមួយវិនាទី។

អាចនិយាយបានថា ខណៈពេលនេះ ល្បឿនអ៊ីនធើណែត ដែល Nokia មានគឺលឿនជាង Google ដល់ទៅ មួយពាន់ដងឯណោះ ព្រោះសម្រាប់ Google Fiber នៅឯ ប្រទេស អាមេរិច ត្រឹមតែ 1Gbps ប៉ុណ្ណោះ។

ប្រភព Fossbytes 
Powered by Blogger.