ការបាត់បង់សមាជិក Note 7 នៃ Samsung មានផលចំណេញច្រើនដល់ Apple - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ការបាត់បង់សមាជិក Note 7 នៃ Samsung មានផលចំណេញច្រើនដល់ Apple


មួយរយៈក្រោយមកនេះ ក្រោយពេលដែល Galaxy Note 7 ត្រូវបានលាចាកលោក ពីព្រោះតែវាមានបញ្ហាផ្ទុះ ដល់ថ្នាក់ សូម្បីតែយន្តហោះក៏លែងអោយយកឡើង ហើយ Samsung សម្រេចអោយ អតិថិជនមកប្តូរយកថរិកាវិញទាំងអស់ ឬ ដូរយកទូរស័ព្ទផ្សេងៗ និង ថែមលុយជា ការសងជម្ងឺចិត្តផងដែរ តិចឬច្រើនអាស្រ័យលើអតិថិជនចង់ប្តុរ យកស្មាតហ្វូនម៉ូឌែលផ្សេងៗ នៃ ក្រុមហ៊ុនរបស់ខ្លួន ឬ ក្រុមហ៊ុនដទៃ។


របាយការថ្មីបានអោយដឹងថា អ្នកប្រើប្រាស់ Note 7 ប្រមាណជា 5 ទៅ 7 លាននាក់សម្រេចផ្លាស់ប្តូរ Note 7 អោយទៅក្រុមហ៊ុនវិញ និង ងាកមករក ផលិតផលជំនាន់ថ្មីរបស់ Apple គឺជ្រើសយក iPhone 7 និង 7 Plus តែម្តងបាទ។ ដូច្នេះការបាត់បង់លើកនេះ គឺវាមានការខាតបង់ច្រើនពី ក្រុមហ៊ុន Samsung និង មានផលចំណេញច្រើនដល់ Apple ផងដែរ។


វាពិតជាគួរអោយសោកស្តាយខ្លាំង មិនគួរណាមានបញ្ហាបែបនេះដល់ ក្រុមហ៊ុន Samsung ទល់តែសោះ ទោះជាយ៉ាងណា យើងគ្រប់រូបពិតជាកោតសរសើរដល់ការ ទទួលខុសត្រូវ ដ៏ខ្ពស់ពីក្រុមហ៊ុន ផលិតកំពូលស្មាតហ្វូនមួយនេះផងដែរ មិនត្រឹមតែអោយអតិថិជន ប្តូរយកប្រាក់វិញ ទេ ថែមទាំង ការបន្ថែមជូន ទឹកប្រាក់ពីលើទៀតផង។

ប្រភព iGeeksblog
Powered by Blogger.