នេះជាម៉ាស៊ីនហ្គេមថ្មី រាងតូចច្រលឹងគាំទ្រផលិតដោយ Nvidia ផ្ទាល់ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

នេះជាម៉ាស៊ីនហ្គេមថ្មី រាងតូចច្រលឹងគាំទ្រផលិតដោយ Nvidia ផ្ទាល់


នេះជាម៉ាស៊ីនហ្គេមដែលមានរាងតូចច្រលឹងតែមានសមត្ថភាពខ្លាំង ប្រកាសជាផ្លូវការ ដោយ Nintendo ជាអ្នកផ្តើមគំនិត និង ទទួលសិទ្ធចែកចាយលក់ និង គាំទ្រផលិត ផ្តល់អនុភាពផ្តាច់មុខដោយ Nvidia ផ្ទាល់តែម្តង បាទ ជាពិសេសគឺបន្ទះក្រាហ្វិចខាងក្នុងនៃគ្រាប់ GPU វាមានឈ្មោះថា Nintendo Switch។

Nintendo Switch

ម៉ាស៊ីនហ្គេមដែលមានរាងតូចច្រលឹងនេះ វាពិតជាមានសម្ថភាពខ្ពស់ពិតមែន ដោយយើងអាចលេងជាលក្ខណៈ ឧបករណ៍ចល័តធម្មតា ដូចលេងហ្គេមលើស្មាតហ្វូន អាចធ្វើការតភ្ជាប់ទៅលើ ទូរទស្សន៍ ក៏បានផងដែរ ជាមួយនឹងហ្គេមពិសេសៗជាច្រើន មិនថាធំឬតូច ប៉ុន្តែមិនមែនមានន័យថា ឧបករណ៍មួយនេះ វាមានសមត្ថភាពខ្លាំងដល់ Xbox One ឬ PS4 ឡើយ អាចនឹងមានចំនុច ខ្វះខាតខ្លះ មិនដល់ឧបករណ៍ទាំងនោះ នេះបើយោងទៅតាមការថ្លែងចេញពី Nvidia ផ្ទាល់។


សម្រាប់ម៉ាស៊ីនហ្គេមនេះ Nintendo ហាក់បីដូចជាមិនទាន់ បានបញ្ជាក់ពីកម្លាំងម៉ាស៊ីនច្បាស់លាស់ណាមួយឡើយ គ្រាន់តែដឹងថា វាត្រូវបានបំពាក់ដោយបន្ទះក្រហ្វិច ដំណើរការផលិតដោយ Nvidia ផ្ទាល់ គួរបញ្ជាក់ផងដែរថា វានឹងត្រៀមបញ្ចេញជាផ្លូវការ ក្នុងខែមិនា ឆ្នាំ 2017 ខាងមុខនេះតែម្តង!

ប្រភព Nvidia blog
Powered by Blogger.