ការអភិវឌ្ឍន៍ហ្គេមប្រកួតគ្នាលើ Online Heroes of Order & Chaos កាន់តែទាក់ទាញជាងមុន - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ការអភិវឌ្ឍន៍ហ្គេមប្រកួតគ្នាលើ Online Heroes of Order & Chaos កាន់តែទាក់ទាញជាងមុន


Heroes of Order and Chaos គឺជាហ្គេមប្រកួតគ្នា លើ Online មិនខុសពី Mobile Legends និង Vainglory ប៉ុន្មានឡើយ ប៉ុន្តែសម្រាប់ហ្គេមនេះ វាអាចលេងបានក្នុងទម្រង់ 5 ទល់នឹង 5 ហើយ 3 ទល់នឹង 3 ជាមួយនឹងក្រហ្វិចហ្មត់ល្អ ស្រស់ស្អាតផងដែរ ជាមួយនឹង Hero ជាច្រើន។


តាមរយៈ ហ្គេម Online សម្រាប់ដំណើរការលើ iOS និង Android ដ៏ល្បីល្បាញមួយនេះ វាត្រូវបានផលិតដោយ Gameloft ប៉ុន្តែ ជំហ៊ានដាក់អោយលេងដំបូង វាមិនសូវជាទទួលបានជោគជ័យឡើយ ដោយកាលនោះ ការអភិវឌ្ឍន៍​នៅមិនទាន់ល្អបានគ្រប់ជ្រុងជ្រោយជាពិសេសនោះគឺ ក្រហ្វិច និង Gameplay របស់វាតែម្តង។


មកទល់បច្ចុប្បន្ននេះ វាចាប់ផ្តើមមាន Players ជាច្រើនក្រឡែកមកលេងវាវិញ ដោយសារតែ ការអភិវឌ្ឍន៍ប្លែកជាងមុន និង កំណែទម្រង់ថ្មីល្អជាងមុន ជាមួយនឹងការ​ស្វែងរក ការប្រកួត រហ័ស អមដោយ Hero ដាក់អោយលេង ជាច្រើនផងដែរ។ សព្វថ្ងៃវាមាន Map ចំនួន បីនោះគឺ សម្រាប់លេង 3V3 , 5V5 និង Map ពិសេស Under Realm ធ្វើការកំសាន្ត។


អ្វីដែលជាលក្ខណៈពិសេសរបស់វាមិនត្រឹមតែក្រហ្វិចល្អឡើយ វានឹងមានការកត់សម្គាល់ច្បាស់លាស់ រាល់ Gamplay របស់លោកអ្នកនៅលើគណនីលោកអ្នក មិនខុសពីហ្គេមធំៗ Online លើកុំព្យូទ័រនោះទេ ដូចជា LOL និង Dota 2 ជាដើម ថាតា អ្នកសម្លាប់បានប៉ុន្មានតាំងពីលេងមក ហើយ ឈ្នះ និង ចាញ់ប៉ុន្មាន រួមទាំងមុខងារចាក់ផ្សាយកការប្រកួតដែលអ្នកបានលេងរួចរាល់ផងដែរ នៅមានជាច្រើនទៀត។


សម្រាប់មិត្តអ្នកអាន ដែលមានបំណងត្រឡប់មកវិញ ឬ មិនទាន់បានសាកល្បងនោះអាចស្វែងរក Heroes of Order and Chaos លើ Play Store បានសម្រាប់ Anroid រីឯ iOS នៅក្នុង App Store តែម្តង។ រីករាយជាមួយនឹងកំណែទម្រង់ថ្មី កាន់តែទាក់ទាញខ្ពស់ពី Heroes of Order and Chaos!!!

ប្រភព NoobieGMK
Powered by Blogger.