ហ្គេមដ៏ព្រឺព្រួច Outlast 2 ចេញ Demo អោយលេងដោយឥតគិតថ្លៃ សម្រាប់ PS4, Xbox និង PC - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ហ្គេមដ៏ព្រឺព្រួច Outlast 2 ចេញ Demo អោយលេងដោយឥតគិតថ្លៃ សម្រាប់ PS4, Xbox និង PC


អស្ចារ្យមែនទែន ហ្គេម ដ៏ព្រឺព្រួចមានឈ្មោះថា Outlast នោះគ្រោងចេញវគ្គពីរនៅឆ្នាំក្រោយនេះហើយ ស្របពេលដែល ហ្គេមរៀបនឹងចេញនេះផងដែរ ក្រុមហ៊ុនបានសម្រេចដាក់ ហ្គេមនេះ ជាប្រភេទ Demo អោយលេងដោយឥតគិតថ្លៃ តែម្តង សម្រាប់ PC, Xbox One និង PS4 ពីពេលនេះ រហូតដល់ថ្ងៃ ១ វិច្ឆិកា គឺរយៈពេលមួយខែពេញតែម្តង។


សម្រាប់ប្រិយមិត្តដែលប្រើប្រាស់ Xbox One អាចស្វែងរក និង ទាញយកបានពី Store របស់ Microsoft រីឯ PS4 ក្នុង Playstations Store ចំពោះមិត្តអ្នកអាន ដែលជា PC Gamer នោះអាចស្វែងរក វាក្នុង Steam បានតែម្តង ឬ ចុចទីនេះ ។


កុំអោយឪកាសនេះ កន្លងផុតអោយសោះព្រោះយើងអាចសាកល្បងបានត្រឹមតែរយៈពេល មួយខែប៉ុណ្ណោះ និង ត្រូវរង់ចាំដល់ឆ្នាំក្រោយ ទើបហ្គេមនេះ បង្ហាញខ្លួនជាផ្លូវការ ដើម្បីដាក់លក់ផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីវគ្គមួយហ្គេមនេះ ពិតជាទទួលបានការគាំទ្រ ច្រើនណាស់ រហូតមកដល់ពេលនេះ ចេញវគ្គពីរ ទើបតែ ដាក់ Demo សោះធ្វើអោយ Gamer ជុំវិញពិភពលោក ជ្រួលជ្រើមបាត់ទៅហើយ តោះចាំកាលទៀត!!!


ប្រភព Gamespot
Powered by Blogger.