ណែនាំពីការលេង Petal រហ័សនាមអាដំឡូងបារាំង (Build iTems, Counter Hero) - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ណែនាំពីការលេង Petal រហ័សនាមអាដំឡូងបារាំង (Build iTems, Counter Hero)


នៅថ្ងៃនេះខ្ញុំនឹងលើកយកបង្ហាញនូវ ការណែនាំពីរបៀបលេង Petal វិញម្តង។ វាជា Hero ដែលគេមើលងាយពីសំបកក្រៅ តែធាតុពិតរបស់វា ពិតជាអស្ចារ្យ និងគួរអោយកោតសរសើរមែនទែន តាមរយៈចំនុចសំខាន់របស់វាគឺ កូនចៅតែម្តង។ យើងមើលពីរបៀបតម្លើង សិល្បិ៍របស់វាជាមុនសិន។


ចំពោះការតម្លើង សិល្បិ៍របស់វា គឺទីមួយជាមុន​ជាសិល្បិ៍សម្រាប់ បង្កើត កូនចៅដើរជាមួយបានចំនួន បី និងដាក់គ្រាប់ Seeds សម្រាប់ដាក់តាមផ្លូវធ្វើអោយ ជាដំណើរការរាំងស្ទះពេលដែលសត្រូវដេញតាម ហើយដើរកាត់វា។ បន្ទាប់មកទៀត សូមធ្វើការ តម្លើងបន្តបន្ទាប់ តាមរូបភាពខាងលើនេះ នៃកម្រិត Level នីមួយៗ។

ការពាក់ iTems 


ក្នុងការលេងវា នៅ Early ហ្គេមសម្រាប់ អាដំឡូងបារំាំងនេះ មិនចាំបាច់ប្រើប្រាស់ស្បែកជើងឡើយ វាអាចនឹងខាតលុយដូច្នេះហើយ គួរតែទិញគ្រាប់ Crystal អោយបានមុនសិនកាន់តែច្រើនកាន់តែល្អ និង មានសម្ថភាពខ្ពស់ក្នុងការឈ្លានពានចូលប្រយុទ្ធជាមួយសត្រូវ។


ចំពោះ iTems ដែលត្រូវចេញមុនដំបូងនោះភាគច្រើនគឺ Frostburn ជាជម្រើសដ៏ល្អបំផុត ប្រសិនបើអ្នករកលុយបានលឿន និង ឈ្លានពានបានល្អជាមួយនឹង Level ខ្ពស់ជាងសត្រូវផងដែរ វាអាចអោយអ្នកតាមស៊ីសត្រូវយ៉ាងស្រួលព្រោះ iTem នេះវាធ្វើអោយសត្រូវយឺត។ ក្នុងនោះផងដែរកុំភ្លេច Reflex Block ជាកត្តាសំខាន់បំផុត ហើយចំណែក iTems បន្ទាប់នោះគួរតែ Broken Myth ល្អបំផុតហើយ។


iTems ចុងក្រោយនោះគឺ ការពាក់ iTems ការពារ ដូចជា Aegis ឬ Metal Jacket តែប្រសិនបើសត្រូវដែលលេង WP ចូលមិនដល់លោកអ្នកទេ អាចជំនួសវាចេញបានដោយ iTems ផ្សេងៗ ដែលបង្កើននូវ Damage Crystal បន្ថែម។

Counter Hero 

ក្នុងការ Counter Hero សម្រាប់ពណ៌ បៃតង គឺងាយស្រួលសម្លាប់បំផុត រីឯពណ៌លឿងកម្រិត មធ្យម និងពណ៌ក្រហម គឺពិបាកចូលចិត្ត និង ត្រូវប្រុងប្រយ័ត្នអោយមែនទែន តែបើជួបលើ Rank Draft Mode មិនគួរណាយក Petal Counter ពួកវាទេ។

តិចនិចប្រយុទ្ធ


ក្រៅពី Hero ស្ថិតនៅចំនុចក្រហមខាងលើ នៅ Early ហ្គេមត្រង់ Jungle Shop ផ្សារកណ្តាលនោះ គឺអ្នកអាចងាយស្រួលក្នុងការឈ្លានពានបំផុត តែករណីលើកលែងសម្រាប់ Phinn នៅ Early ហ្គេម គឺធ្វើអោយអ្នកងាយស្រួលក្នុងការសម្លាប់វា លើកលែងតែ វានៅក្នុងព្រៃ មិនចេញមុខមក ដាច់ខាតកុំឈ្លានពានផ្តេសផ្តាស់ធ្វើយ៉ាងណា កុំអោយនៅជិតវា។ ក្នុងការលេងវា​ Team Fight សំខាន់បំផុត គឺសិល្បិ៍ទីពីរ និង ការដាក់ Ultimate តែម្តង ជាពិសេសការប្រើប្រាស់ គ្រាប់ Seed បានត្រឹមត្រូវជាពិសេសពេលដែលសត្រូវដេញសម្លាប់យើង។

ប្រភព Vainglory Fire, NoobieGMK
Powered by Blogger.