Player ម្នាក់ចំណាយពេល ប្រាំបួនឆ្មាំ ដើម្បីបើកទ្វារសម្ងាត់មួយ ក្នុងវីដេអូហ្គេម - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Player ម្នាក់ចំណាយពេល ប្រាំបួនឆ្មាំ ដើម្បីបើកទ្វារសម្ងាត់មួយ ក្នុងវីដេអូហ្គេម


Tibia គឺជា ហ្គេមរបស់ MMORPG ដែលធ្លាប់បានចាកចេញ និង បិទម្តងរួចមកហើយ តែវាត្រូវបានត្រឡប់មកវិញក្នុង ឆ្នាំ 1997 ហើយនៅតែមាន Players ប្រមាណជា រាប់ពាន់នាក់ចំណាយពេល លេងហ្គេមនេះ ញឹកញាប់ដដែល បើគិតទៅ វាក្បែរនឹង ២0 ឆ្នាំហើយ។


ទោះជាយ៉ាងណា នៅថ្ងៃនេះ យើងទទួលបាន ដំណឹងពី ហ្គេមចំពោះ Players ម្នាក់មានរហ័សនាមថា Kharsek បានធ្វើការដោះ នូវ Achievement ក្នុងហ្គេម Ultimate រួចរាល់ ដែលគ្មាន Player ណាម្នាក់អាចធ្វើបានដូចគេទាល់តែសោះ។


នៅក្នុងហ្គេមនេះ មានទ្វារមួយ មិនអាចដំណើរការបានទេ លុះត្រាតែអ្នកលេង អាចលេងដល់ Level 999 ទើបអាចដំណើរការបាន ខណៈពេលដែលទ្វារនេះត្រូវបាន ដាក់អោយមកវិញក្នុងហ្គេមអំឡុងឆ្នាំ 2005។​ ក្នុងនោះផងដែរ លោក CipSoft ដែលជា Developers ហ្គេមនេះ មិនដែលរំពឹងទុកថា មាន កីឡាករណាម្នាក់ អាចលេងដល់ Level 999 នេះឡើយ ប៉ុន្តែសម្រាប់ Kharsek គឺអាចធ្វើវាបាន ដោយគេចាប់ផ្តើមលេង MMO ក្នុងឆ្នាំ 2007 និង ចំណាយពេលប្រមាណជា 9 ឆ្នាំ ដើម្បីបើកទ្វារសម្ងាត់នោះបាន។

វាពិតជាប្លែកមែន ខណៈពេលដែលមនុស្សម្នាក់ ហ៊ានចំណាយពេលច្រើនដល់ថ្នាក់នេះ ក្នុងការ លេងហ្គេមដើម្បីសម្រេចបំណងរបស់ខ្លួន ដោយមិនចេះធុញទ្រាន់ទាល់តែសោះ បើយើងធម្មតា លេងតែប៉ុន្មានឆ្នាំ មានអារម្មណ៍ ថាណាយបាត់ទៅហើយ។

ប្រភព Fraghero 

Powered by Blogger.