ហ្គេម PlayStation ល្បីៗចំនួនប្រាំ នឹងមកដល់សម្រាប់ iOS និង Android - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ហ្គេម PlayStation ល្បីៗចំនួនប្រាំ នឹងមកដល់សម្រាប់ iOS និង Android


ទីបំផុត គម្រោងដែល Sony ត្រៀមនាំយកហ្គេមល្បីៗ របស់ Playstation សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android នោះវាជិត លេចចេញជារូបរាងហើយ ដោយនៅថ្ងៃនេះ Sony បានបង្ហើបអោយដឹងថា ហ្គេមល្បីល្បាញបំផុតនៃ PlayStation ចំនួនប្រាំនឹង មកដល់សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android ហើយវាអាចនឹងច្រើនជាងនេះ លើសពីការរំពឹងទុកផងដែរ។


ជាមួយនឹងការបង្ហាញនោះផងដែរ Sony ក៏បានបញ្ជាក់យ៉ាងច្បាស់ពីថ្ងៃ ខែ ដែលនាំយក នូវហ្គេមទាំងនេះមកដូចគ្នា គឺ វានឹងចាប់ផ្តើមនៅក្នុងខែមិនា ឆ្នាំ 2018 បើទោះបីជាយើងត្រូវចាំយូរបន្តិចមែនប៉ុន្តែ វានឹងកាន់តែមានភាពអស្ចារ្យព្រោះ ក្រុមហ៊ុនត្រូវការពេលច្រើន ដើម្បីរៀបចំពួកវាអោយដំណើរការយ៉ាងរលូនលើប្រព័ន្ធប្រតិបត្តិការ ទាំងពីរនេះជាពិសេសផ្តោតលើ ស្មាតហ្វូនតែម្តង។


យ៉ាងណាមិញយើងមានការជឿជាក់ច្បាស់ ថាវាប្រាកដជាមកដល់សម្រាប់ iOS និង Android ក្រោយពេលដែលទទួលបានពត៌មានកន្លងមកទើបតែថ្ងៃនេះ យើងទទួលបានការ Confirm ទទួលស្គាល់ថាវាជាការពិតពី Sony ផ្ទាល់តែម្តង នឹងបញ្ចេញថ្ងៃខែច្បាស់លាស់ទៀតផង។ ត្រៀមខ្លួនហើយឬនៅសម្រាប់ PlayStation Fan?

ប្រភព cnbc និង redmondpie
Powered by Blogger.