ត្រួសៗពីប្រវត្តិ Ringo ស៊ីជម្រៅ និង​ មូលហេតុដែលនាំអោយដាច់ដៃម្ខាង - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ត្រួសៗពីប្រវត្តិ Ringo ស៊ីជម្រៅ និង​ មូលហេតុដែលនាំអោយដាច់ដៃម្ខាង


សួស្តីប្រិយមិត្ត Vainglory ទាំងអស់ ដោយសារតែមានការចាក់ឬស ដើម្បីចង់ដឹងពី ប្រវត្តិត្រួសៗរបស់ Hero មួយនេះ ជាពិសេសនោះគឺ មូលហេតុចំបងដែលនាំអោយ Ringo ដាច់ដៃតែម្តង ចឹងហើយនៅថ្ងៃនេះ ខ្ញុំនឹងបកស្រាយ ហើយរៀបរាប់ពី ប្រវត្តិត្រួសៗរបស់ គាត់នេះតែម្តង ដើម្បីបញ្ចាក់អោយកាន់តែច្បាស់ថា Hero នេះជាមនុស្សបែបណានោះ។

Ringo គឺជាមនុស្សម្នាក់ដែល ចូលចិត្ត ផឹកស្រា អាចនិយាយបានថា ជាជនប្រមឹក មួយថ្ងៃៗ ដឹងតែបើកភ្នែកឡើងគឺនៅ កន្លែងលក់ស្រា ជាក់ស្តែងមិនត្រឹមតែដូច្នេះនោះទេ គេជាមនុស្សដែលញៀននឹងល្បែងផងដែរ អាចនិយាយបានថា បងល្បែងប្រៀនដូចជាផ្ទះរបស់ខ្លួនអញ្ចឹង។ នៅថ្ងៃមួយ Glaive បានទៅរក Ringo ដើម្បីធ្វើការ ភ្នាល់ល្បែងលើ គ្រាប់ឡុកឡាក់ ដោយលឺថា គេជាស្តេចល្បែងលេងមិនចេះចាញ់ ហើយនិយាយថា បើឯងឈ្នះ យើងនឹងអោយ មាសដែល មានទាំងប៉ុន្មាន នៅក្នុងខ្លួុននេះ ទៅឯងទាំងអស់ តែបើចាញ់ឯងត្រូវតែដាច់ដៃម្ខាង។


មិនបង្អង់យូរដោយសារតែ Ringo ជាមនុស្សញៀនល្បែងស្រាប់អមដោយឃើញ មាសច្រើន និង សភាព Glaive ខ្វាក់ភ្នែកផងនោះ ឆ្លើយព្រមយ៉ាងរហ័ស ទីបំផុត Ringo ក៏ចាញ់ ហើយ ព្យាមយាម រត់គេចដែរ តែមិនផុត ដឹងស្រាប់ហើយ Glaive បានព្រមានថា មិនបាច់ខំរត់ទេ គេមើលមិនឃើញមែន តែ ត្រចៀក និង ច្រមុះនៅល្អឥតខ្ចោះនៅឡើយវើយ។ ដូច្នេះហើយ Ringo ក៏ត្រូវដាច់ដៃម្ខាងពេលនោះទៅ រហូតមកដល់បច្ចុប្បន្ននេះ..................
ភាគបន្តខ្ញុំនឹងលើកយកមកបង្ហាញពេលក្រោយទៀត

ប្រភព Vainglory
ប្រែសម្រួលជាភាសាខ្មែរ NoobieGMK
Powered by Blogger.