Riot ចាប់ផ្តើមធ្វើការលើ Tool ថ្មីសម្រាប់ League of Legends - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Riot ចាប់ផ្តើមធ្វើការលើ Tool ថ្មីសម្រាប់ League of Legends


Riot ដែលជាក្រុមហ៊ុនហ្គេមផលិត League of Legends ផ្តាច់មុខនោះ បានសម្រេចធ្វើការលើ Tool ថ្មីមួយទៀតហើយ ដែលត្រៀមនឹងបញ្ចូលឆាប់ៗនេះចូលហ្គេម វាជា Tool សម្រាប់អោយ អ្នកលេងធ្វើការអនុវត្តន៍ដើម្បី ស្វែងយល់អោយកាន់តែច្រើនពីហ្គេមនេះ និង ពង្រឹងទឹកដៃផងដែរ។

គួរបញ្ចាក់ផងដែរថាកាលពីរដូវកាល Summer Riot បានធ្វើការប្រកាសបញ្ចេញ ម៉ូដ Sandbox ទៅហ្គេម LOL រួចមកហើយ ដើម្បីអាចអោយ អ្នកលេងធ្វើការអនុវត្តន៍ ទឹកដៃរបស់ពួកគេ នៅខាងក្រៅពីការប្រកួតបាន បន្ទាប់មកទៀត អ្វីដែល Studio បានបន្ថែមនោះគឺថា វាគួរតែច្បាស់លាស់ ជាងនេះ ដើម្បីអោយអ្នកលេង បង្កើនទឹកដៃរបស់ ខ្លួនឯងបានជាងមុន ដោយសារតែហ្គេមតែម្តង។

Practice Tool ដែល Riot កំពុងតែចាប់ផ្តើមធ្វើការ សម្រាប់ LOL នេះនឹងមានសមត្ថភាពអោយលោកអ្នកធ្វើការ ស្វែងយល់កាន់តែច្បាស់ពីហ្គេម និង កាន់តែមានទំនុកចិត្តផងដែរ ជាពិសេសវាផ្តោតលើការបង្រៀនអ្នកលេង និង ពង្រឹងទឹកដៃល្អជាងមុន។

ប្រភព PCGamer
Powered by Blogger.