ត្រៀមៗ Rockstar កំពុងតែតេស្តហ្គេម Red Dead Redemption វគ្គថ្មី - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ត្រៀមៗ Rockstar កំពុងតែតេស្តហ្គេម Red Dead Redemption វគ្គថ្មី


Red Dead Redemption ជាហ្គេមពពួក Cow Boy ដែលល្បីល្បាញនៃក្រុមហ៊ុន Rockstar នោះត្រៀមបញ្ចេញភាគបន្តឆាប់ៗនេះហើយបាទ ហៅថា វគ្គពីរតែម្តង តាមការសនិដ្ឋានពីគេហទំព័រល្បីៗ និង វែកញែកពី Gamers ជុំវិញពិភពលោក វាអាចនឹងចេញក្នុងឆ្នាំនេះតែម្តង។


គួរបញ្ជាក់ផងដែថា Red Dead Redemption វគ្គមួយចេញក្នុងឆ្នាំ 2010 និង​ ដាក់លក់ក្នុងតម្លៃ ប្រមាណជា 60$ មកទល់បច្ចុប្បន្ននេះ វានៅតែមានការគាំទ្រច្រើនដដែល បើគិតទៅ ខ្ទង់ប្រាំមួយឆ្នាំហើយ ដូច្នេះវាល្មមនឹង ចេញវគ្គថ្មីហើយ។



ប្រមាណជា មួយម៉ោងមុននេះ នៅលើបណ្តាញ Twitter ផ្លូវការរបស់ Rockstar បានបង្ហោះនៅ ឡូហ្គោររបស់ ខ្លួនពោរពេញដោយពណ៌ក្រុមហមព័ទ្ធជុំវិញ ផងដែរ តែមិនបានបង្ហាញពីអ្វីអោយច្បាស់ឡើយ ប៉ុន្តែតាមរយៈការសនិដ្ឋានពីក្រុមការងារ IGN បានបញ្ចាក់ថា ជាតម្រុយ តេស្តហ្គេម Red Dead Redemption វគ្គពីរច្បាស់ណាស់ ហើយក៏ជាការប្រកាសមួយដែរ។ តើអ្នកត្រៀមខ្លួនហើយឬនៅ?

ប្រភព IGN
Powered by Blogger.