Samsung នឹងបន្ថែម 100$ ពីលើដល់អតិថិជន Note 7 ដែលយកទូរស័ព្ទទៅប្តូរ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Samsung នឹងបន្ថែម 100$ ពីលើដល់អតិថិជន Note 7 ដែលយកទូរស័ព្ទទៅប្តូរ



ក្រោយពេលដែល Samsung ប្រកាសបិទ Galaxy Note 7 ចោល ដូច្នេះហើយ អតិថិជនដែលបានជាវ យកមកប្រើប្រាស់ទាំងអស់ នឹងត្រូវយកទៅធ្វើការផ្លាស់ប្តូរជូនក្រុមហ៊ុនវិញ ដោយដូរ​យកម៉ូឌែលស្មាតហ្វូនផ្សេងៗ ដែលខ្លួនចង់បាន មិនថា របស់ក្រុមហ៊ុនផ្ទាល់ ឬ ក្រុមហ៊ុនផ្សេងឡើយ។

នៅថ្ងៃនេះ Samsung បានបញ្ជាក់ថា រាល់អតិថិជន ដែលធ្វើការផ្លាស់ប្តូរ Galaxy Note 7 ជាមួយ នឹង ម៉ូឌែលស្មាតហ្វូនផ្សេងៗ នៃប្រភេទ ផលិតផល Samsung ក្រុមហ៊ុននឹងផ្តល់ជុនទឹកប្រាក់បន្ថែម ដល់ទៅ 100$ ប៉ុន្តែប្រសិនបើចង់ផ្លាស់ប្តូរជាមួយនឹង ស្មាតហ្វូនមកពីក្រុមហ៊ុនផ្សេងៗ Samsung នឹងផ្តល់ជូន 25$ ប៉ុណ្ណោះពីលើតម្លៃដើម។

ពិតជាគួរអោយកោតសរសើរខ្ពស់ ទៅនឹងទំនួលខុសត្រូវ របស់ក្រុមហ៊ុនមួយនេះពិតមែន បើទោះបីជាខ្លួនកំពុងតែខាតបង់ធំក៏ពិតមែន ប៉ុន្តែនៅតែគិតគួរដល់អតិថិជនរបស់ខ្លួនដដែរ មិនអោយខកបំណងឡើយ តើអ្នកយល់យ៉ាងណាដែរ?

ប្រភព Phonearena 
Powered by Blogger.