សម្រាប់អ្នកចង់ទិញ ឬ កំពុងប្រើប្រាស់ទូរស័ព្ទ Samsung មិនគួរណាភ្លេចលេខសម្ងាត់នេះទេ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

សម្រាប់អ្នកចង់ទិញ ឬ កំពុងប្រើប្រាស់ទូរស័ព្ទ Samsung មិនគួរណាភ្លេចលេខសម្ងាត់នេះទេ


នៅថ្ងៃនេះ ខ្ញុំនឹងរំលឹកលេខសម្ងាត់មួយសម្រាប់អ្នកភ្លេច ឬ អ្នកមិនទាន់ដឹង សម្រាប់ពពួកស្មាតហ្វូន ផលិតដោយ Samsung វាសម្រាប់អោយលោកអ្នកធ្វើការតេស្ត ដំណើរការផ្សេងៗលើឧបករណ៍ Samsung ដើម្បីអោយដឹងថា តើវាមានខូចអីអត់ ឬ មានបញ្ហាមុខងារអ្វី៊ជាដើម ហើយលេខសម្ងាត់នេះមិនពិបាកក្នុងការប្រើប្រាស់ឡើយ។

លេខសម្ងាត់នោះគឺ *#0*# ដោយគ្រាន់តែយកវាទៅវាយលើកន្លែង ចុច ខលវានឹងលោតចេញមកផ្ទាំងសរមួយខាងលើដូចជា ការតេស្ត ពណ៌ , Speaker, រំញ័រ, Sensor, ថាច់, LED និង មុខងារជាច្រើនទៀត ដែលមានបំពាក់លើឧបករណ៍ទាំងអស់នោះ ដើម្បីអោយដឹងថា តើវាមានបញ្ហា ឬ វាខូចនៅត្រង់មុខងារមួយណា។ វាពិតជាមានប្រយោជន៍សម្រាប់អ្នកចង់ទិញ ទូរស័ព្ទ Samsung យកមកប្រើប្រាស់ ជាពិសេសមួយទឹក ដូច្នេះហើយមិនគួរណាភ្លេចវាឡើយ។ 

ប្រភព Samsung
Powered by Blogger.