Saw + Lyra និង Taka មានសមត្ថភាពបញ្ចប់ហ្គេមបានយ៉ាងលឿនបំផុត - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Saw + Lyra និង Taka មានសមត្ថភាពបញ្ចប់ហ្គេមបានយ៉ាងលឿនបំផុត


នៅថ្ងៃនេះ ខ្ញុំបានទស្សនាការប្រកួត Vainglory នៅអាស៊ី ខ្ញុំបានទទួលនូវបទពិសោធន៍មួយទៀត ពីក្រុម Ardent Allegiant មកពីប្រទេស ឥណ្ឌូនេស៊ី ខណៈពេលដែលប៉ះជាមួយនឹង ក្រុមកម្ពុជា គឺ  Cam Secret ដែលក្រុមទាំងពីរនេះ មានទឹកដៃ កម្រិត Tier 10 ដូចគ្នា ក្នុង សមាជិកនីមួយៗ។

ចំពោះតិចនិកក្នុងការលេង Combo របស់ ក្រុមមកពី ឥណ្ឌូនេស៊ី ក្នុងហ្គេមទីពីរ នោះគឺគេលេង Saw, Lyra និង Taka ដោយភ្លាមៗនៃការចាប់ផ្តើមហ្គេមអ្វីដែលធ្វើអោយ ខ្ញុំប្លែកភ្នែកនោះគឺ Lyra មិនដើរជាមួយ Taka ឡើយដោយ ទុកអោយ Taka Solo Farm នៅព្រៃម្នាក់ឯង ហើយ Lyra នៅក្បែរ Saw ជាប់ជានិច្ច តាមការសង្តេតមើលទៅ គឺ ការ Combo Saw ជាមួយនឹង Lyra មានប្រសិទ្ធភាពខ្ពស់ក្នុងការ ជួយអោយ Saw បុកផ្តាច់ Turret បានយ៉ាងលឿន ក្នុងរយៈពេល ប្រមាណជា 2 ទៅ 3 នាទីអស់មួយ រួមទាំងបិទលុយ Farm អ្នកលេង Lane ខាងក្រុមមកពីកម្ពុជាបានយ៉ាងល្អផងដែរ ណាមួយដោយសារតែ Lyra បាញ់បានឆ្ងាយផង និង អស់ឈាមច្រើនសម្រាប់ Early ហ្គេម។


ចំណែកឯ Taka វិញ មុខងាររបស់គាត់ ហាក់បីដូចជាមិនបានធ្វើអ្វីឡើយ ដឹងត្រឹមថា Farm នៅ ព្រៃម្នាក់ឯងហើយ ឆ្លៀតឪកាសចូលមកឈ្លានពាន ព្រៃ របស់សត្រូវ ធ្វើយ៉ាងណាបិទលុយអោយបានជាប់តែម្តង ព្រោះតែ Hero នេះបំបាំងកាយ ដូច្នេះហើយគេចខ្លួនបានយ៉ាងលឿន។ ចំពោះហ្គេមទីពីររវាងក្រុម ឥណ្ឌូនេស៊ី ជាមួយនឹង កម្ពុជានេះ ចំណាយពេលត្រឹម 10 នាទីប៉ុណ្ណោះ ប្រសិនបើលោកអ្នកចង់ទស្សនាការប្រកួត សូមទស្សនាខាងក្រោមនេះ



យ៉ាងណាមិញខ្ញុំបាទសូមចូលរួម សោកស្តាយដល់ក្រុមកម្ពុជាសម្រាប់ថ្ងៃនេះ យើងមិនអាចបន្ទោសបានឡើយ និយាយរួម អាចនិយាយបានថា ទឹកដៃប្រហាក់ប្រហែលគ្នា ប៉ុន្តែពេលខ្លះ យើងអាចនឹងចាញ់គេត្រង់រើស Hero លេងតែម្តង មិនថាហ្គេមណាឡើយ ប្រសិនបើរើស Hero ខុសពិបាកបន្តិចហើយ។

ប្រភព TesseracteSports

Powered by Blogger.