Sony សហការជាមួយ Razer និង Nacon បញ្ចេញដៃហ្គេមថ្មីចំនួន ពីរម៉ូឌែលសម្រាប់ PS4 - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

Sony សហការជាមួយ Razer និង Nacon បញ្ចេញដៃហ្គេមថ្មីចំនួន ពីរម៉ូឌែលសម្រាប់ PS4


មកដល់ហើយដៃហ្គេមថ្មីចំនួនពីរម៉ូឌែលសម្រាប់ PS4 ពីក្រុមហ៊ុន Sony គឺ Razer Raiju និង Nacon Revolution ដែលត្រៀមនឹងបញ្ចេញដាក់លក់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះតែម្តងបាទ។ តោះមើលរូបរាង និង លក្ខណៈសម្បត្តិរបស់វាដូចតទៅ៖

Razer Raiju 


ចំពោះ Razer គឺជាចំណេះដឹងចេញពី ក្រុមអភិវឌ្ឈគ្រឿងកុំព្យូទ័រ អេឡិចត្រូនិក Razer ផ្ទាល់ដែលជាដៃគូល្អបំផុត ជាមួយ Sony ក្នុងការបង្កើត ដៃ PS4 ជំនាន់ថ្មីនេះឡើង អមដោយ ខ្សែរ USB ដល់វែងប្រវែង ៣ ម៉ែត្រ និង បំពាក់ដោយ រន្ធដោតកាស 3.5mm អមនឹង ការគ្រប់គ្រងបិទបើក Mic រួចជាស្រេច វានឹងត្រៀមបញ្ចេញដាក់លក់ក្នុង ថ្ងៃឈប់សម្រាកខាងមុខនេះ។




Nacon Revolution



ចំណែកឯ Nacon Revolution វិញ គឺត្រូវបានផលិតជាមួយកីឡាករ eSport អមដោយ ក្រុម Nacon ផងដែរ ដោយការឌីហ្សាញ និង ផលិតឡើង គេទទួលរ៉ាប់រងទាំងស្រុង ហើយវាជាអ្វីដែលអ្នកលេងហ្គេមកំពុងទន្ទឹមរង់ចាំវាមាន គ្រាប់ចុច Shortcut ចំនួនបួនរួចជាស្រេច ប៉ុន្តែមិនមានមុខងារច្រើនណាស់ណាឡើយសម្រាប់តែ ផ្តោតលើហ្គេមប៉ុណ្ណោះ ដូចដៃទូទៅដែរ គ្រាន់តែគុណភាពវាល្អ។



ប្រភព Sony

Powered by Blogger.