The Escapists 2 ហ្គេមស្វែងរកវិធីសាស្រ្ត បង្ករចលាចលក្នុងគុក និង លួចរត់ចេញ - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

The Escapists 2 ហ្គេមស្វែងរកវិធីសាស្រ្ត បង្ករចលាចលក្នុងគុក និង លួចរត់ចេញ


The Escapists 2 ចេញប្រកាស Trailer របស់ខ្លួនហើយ ជាមួយនឹងការបញ្ចាក់ថា វាអាចលេង Multiplayer បានផងដែរ សម្រាប់វគ្គពីរនេះ ដូច្នេះ វានឹងទទួលបានការចាប់អារម្មណ៍កាន់តែច្រើន ជាពិសេសប្រិយមិត្តដែលធ្លាប់ បានលេងហ្គេមនេះតាំងពីវគ្គមួយមក ជាមួយកំណែ Update វគ្គថ្មី។


Escapists គឺជាហ្គេមដែល បង្ហាញពីជីវិត និង របៀបរស់នៅក្នុងគុក ដោយមានក្រុមបងតូចបងធំ ចំណែកឯ គោលដៅចំបងរបស់អ្នកនោះគឺរកវិធីសាស្រ្ត បង្កើតចលាចល អុកឡុក និង​ រត់ចេញពីគុក ដើម្បីគេចខ្លួនចេញ។ វាមិនត្រឹមតែបន្ថែមនូវ Multiplayer អោយលេងនោះទេ ថែមទាំងបង្ហាញពីរបៀបគេចខ្លួនថ្មី និង iTems ដើម្បីបំបែកខ្លួនចេញពីគុកថ្មី អមដោយ ក្រហ្វិចស្តាយថ្មី និង តួអង្គថ្មីៗជាច្រើន។


គួរបញ្ចាក់ផងដែរថា The Escapists 2 នឹងចេញអោយលេងនៅឆ្នាំ 2017 ខាងមុខនេះ សម្រាប់ PS4 និង Xbox One ចំពោះ PC វិញមិនទាន់ច្បាស់ឡើយ ព្រោះ Trailer មិនបានបញ្ចាក់ ប៉ុន្តែវាក៏មានអត្ថបទ ក្នុង Steam រួចជាស្រេច ដូច្នេះ​វាអាចនឹងចេញសម្រាប់ PC ស្របពេលនោះដែរ។

ប្រភព PCGamers 
Powered by Blogger.