ផ្លូវកាត់បីយ៉ាងទាញយក Torrent ដោយមិនចាំបាច់កម្មវិធី Utorrent - ធានាថាលឿន - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

ផ្លូវកាត់បីយ៉ាងទាញយក Torrent ដោយមិនចាំបាច់កម្មវិធី Utorrent - ធានាថាលឿន


នៅថ្ងៃនេះ ខ្ញុំនឹងណែនាំ សេវាកម្មចំនួន បួនដែលអាចអោយ លោកអ្នកធ្វើការ ទាញយក ឯកសារផ្សេងៗជា Torrent ជំនួសលើកម្មវិធី Utorrent ទៅជា IDM និង តាមរយៈ Browser វិញម្តង ជាមួយនឹងល្បឿនទាញយក Ultimate យោងតាម ល្បឿនអ៊ីនធើណែតដែលអ្នកកំពុងតែប្រើប្រាស់នេះឯង ដោយវិធីនេះប្រើប្រាស់ Server របស់ សេវាកម្មទាំងនោះជាអ្នកទាញយក Store លើ Server គេសិន និងមិនទាញល្បឿនអ៊ីនធើណែតយើងឡើយ ក្រោយពេលដែល Server ទាំងនោះទាញយករួចរាល់ យើងអាចទាញយកតបាន ដោយប្រើប្រាស់កម្មវិធី ផ្សេងៗ ដូចជា IDM ជាដើម។

1. Boxopus

សេវាកម្មទីមួយ Boxopus គឺអាចអោយលោកអ្នកធ្វើការ ទាញយក Torrent ដោយមិនចាំបាច់ កម្មវិធី ផ្សេងៗ ជំនួយ និង ធ្វើការរក្សារវាទុកលើ Cloud តែម្តង ក្រោយពេលដែលវាទាញយកចប់វានឹងប្រាប់អ្នកតាម Email ដែលបាន ចុះឈ្មោះ ហើយលោកអ្នកអាចយកពីទីនោះបានតែម្តង។ ចំពោះការប្រើប្រាស់ដោយឥតគិតថ្លៃវិញ អាចទាញយក Torrent ដែលមានទំហំដល់ទៅ 512 MB ជាមួយនឹងល្បឿនគ្មានដែនកំណត់។ ចុចទីនេះដើម្បីចាប់ផ្តើមប្រើប្រាស់ 

2. ByteBX

ByteBX ក៏ជាសេវាកម្មមួយដែលបាទ ទាស់ត្រង់ថា វាអាចទាញយកឯកសារ Torrrent ដល់ទៅ 2.5GB ប៉ុន្តែល្បឿនត្រឹម 200KB ក្នុងមួយវិនាទីប៉ុណ្ណោះ ណាមួយវាមានលក្ខណៈពិសេសត្រង់ថា អាចអោយអ្នក Store ឯកសារបានទាំង Server របស់វា នឹងកុំព្យូទ័រអ្នកបានភ្លាមៗ។ ចុចទីនេះដើម្បីចាប់ផ្តើមប្រើប្រាស់

3.BT Cloud

សម្រាប់សេវាកម្មទីបី នេះកាន់តែអស្ចារ្យដោយសារ តែវាជាកម្មវិធី Global ជាមួយនឹង Bit Torrent Network ដែលអាចអោយ អ្នក ប្រើប្រាស់បានដោយឥតគិតថ្លៃ និង ធ្វើការទាញយក ឯកសារ Torrent ដល់ទៅ 1 GB ហើយអ្នកអាចទាញយកវាមកដាក់កុំព្យូទ័រជាមួយនឹង IDM ល្បឿនគ្មានដែនកំណត់។ ចុចទីនេះដើម្បីចាប់ផ្តើមប្រើប្រាស់

ប្រភព fossbytes
Powered by Blogger.