បង្ហាញពីកំណែ Update Vainglory 1.23 ទាំងស្រុង - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

បង្ហាញពីកំណែ Update Vainglory 1.23 ទាំងស្រុង


ការដាក់បង្ហាញពីកំណែ Update Vainglory ត្រៀមបញ្ចេញនាពេលខាងមុខឆាប់ៗនេះ បានមកដល់ថា ដែលនឹងប្រាប់លោកអ្នកអោយដឹងថា តើ Version ថ្មីនេះ វាមានអ្វីដែលពិសេសខ្លះទៅ វាមានអ្វីដែលផ្លាស់ប្តូរខ្លះ ហើយមានអ្វីដែលថ្មីខ្លះផងដែរ តោះតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នា៖

Haunted Autumn Map Skin


ក្រឡែកមកមើល Skin សម្រាប់ផែនទីថ្មីនៃរដូវកាល Autumn មានឈ្មោះថា Hauned សម្រាប់ដាក់អោយប្រើប្រាស់ក្រោយពេលដែល Update Version 1.23 រួចរាល់ អមដោយពណ៌ចម្រុះតែម្តងគឺពណ៌បៃតង ពណ៌ស្វាយជាដើម។

Hero ថ្មី Gwen 


បាទវិរៈនារីថ្មីក៏មកដល់ដូចគ្នា ដែល Vainglory បានបង្ហើបជាផ្លូវការ ជាមួយនឹងការបញ្ចេញវីដេអូ ហើយសិល្បិ៍របស់វានោះអី និង រឿងរួចជាស្រេច ដែលមានដំណើរការទាក់ទងនឹង Taka ក្នុងនោះផងដែរគេសង្ឈឹមថា Hero នេះនឹងអាចចេញមកបំពាក់ Krul, Taka, Samuel បានទៀតផង ដោយសារតែវីដេអូបង្ហាញឃើញនាងសម្លាប់ Hero ទាំងនេះដោយផ្ទាល់ដៃ។

Skin ថ្មីៗត្រៀមមកដល់
Apprentice សម្រាប់ Hero Samuel Tier 1 


Samuel ប្រែពីក្មេងប្រុសដ៏ឆ្លាតតូចម្នាក់ ក្លាយជាបណ្ឌិតហើយតាមរយៈ Skin ថ្មីនេះដោយមានវែនតាពាក់ និង សម្លៀកបំពាក់ឈុតក្រហមដ៏ស្រស់សង្ហាថែមទៀត។ ជាមួយនឹងតម្លៃដាក់លក់សម្រាប់ ១០ ថ្ងៃដំបូងពេលចេញវានឹងមានតម្លៃ 675 ICE ប៉ុណ្ណោះ បន្ទាប់មកគឺ 900 ICE តាមធម្មតាវិញ។

Seraphim សម្រាប់ Adagio Tier II 


ទេវតាស្លាប ឬ Hero ខ្ទើយដែលគេហៅគ្រប់គ្នា ទាក់ទងនឹង Adagio នោះវាក៏មាន Skin ថ្មី Tier II មួយទៀតត្រៀមបញ្ចេញដែលមានឈ្មោះថា Seraphim អមដោយការផ្លាស់ប្តូរពណ៌ សម្លៀកបំពាក់ ការ Make Up និង Effect នៃការលេងក្នុងហ្គេមផងដែរ។ វាមានតម្លៃ 1125 ICE សម្រាប់ 10 ថ្ងៃដាក់លក់ដំបូង និង តម្លៃធម្មតា 1499 ICE។

Live Bites សម្រាប់ Blackfeather (Edition ពិសេស) 


កំពូលព្រាននារីមុខស្មោះ BF ក៏ត្រៀមផ្លាស់ប្តូររូបរាង និង សម្លៀកបំពាក់ថ្មីសម្រាប់​ Version 1.23 ដែរ ដោយ Skin Special Edition តែម្តងបាទ អមជាមួយនឹងការ Make Up ទម្រង់មុខថ្មី, សម្លៀកបំពាក់ក្រហមឆ្អិនឆ្អៅ និង Effect ក្នុងហ្គេមថ្មី។ សម្រាប់ការដាក់លក់ 10 ថ្ងៃដំបូង វានឹងមានតម្លៃ 1948 ICE ហើយតម្លៃធម្មតា 2599 ប្រសិនបើចង់យក គ្រាប់ Opals ទិញវាត្រូវចាំដល់ 1.24។

កំណែទម្រង់ Skin ចាស់ៗត្រឡប់មកវិញ 


បាទសម្រាប់កំណែទម្រង់ Skin ចាស់ៗ ដែលនឹងត្រឡប់មកវិញនេះ គឺមានសម្រាប់តែទីផ្សារគ្រាប់ Opals ដើម្បីដោះយកវាប៉ុណ្ណោះហើយសម្រាប់ Players ចាស់ៗដែលបានជាវវាកាលពីឆ្នាំមុននឹងដោះដោយស្វ័យប្រវត្តិមិនចាំបាច់ទិញតែម្តងចឹងអ្នកអាចលេងអាចាស់ ក៏បាន​ហើយពណ៌ថ្មីក៏បាន គឺ Pumpkin Spice Petal និង Baewitched Celeste។



​​​​​​​​​​កំណែទម្រង់ការបង្ហាញប្រព័ន្ធ Social ក្នុងហ្គេមថ្មី


ការកាត់បន្ថយ Section ដោយលើកយក Guild និង Team មកដាក់ក្នុងទីតាំង Chat តែម្តងដូចដែលលោកអ្នកបានឃើញស្រាប់ ក្នុងហ្គេមតាមរយៈរូបភាពខាងលើនេះ ដូច្នេះហើយវានឹងធ្វើអោយអ្នកកាន់តែងាយស្រួលក្នុងការកាន់កាប់ប្រព័ន្ធ Social ជាងមុន។

ការបញ្ជាក់អោយច្បាស់ពីហ្គេម Invite 


អ្នកធ្លាប់ឆ្ងល់ទេ ថាមនុស្សដែល Invite អ្នកចូលទៅលេងហ្គេមជាមួយពួកគេនឹងមានបំណងចង់លេងហ្គេមអី Mode អ្វីអោយប្រាកដចឹងហើយកំណែ Update ក្រោយនេះនឹងបញ្ចាក់អោយកាន់តែច្បាស់ថាគេនឹង Invite លោកអ្នកទៅលេងហ្គេម Mode អ្វី Rank ឬ Casual ឬ ក៏ battle royale ជាដើមបាទ។

កំណែទម្រង់ Skill Tier 


កំណែតម្រង់ Skill Tier ត្រូវាបានផ្លាស់ប្តូរ ដើម្បីអោយ Players អនុវត្តន៍ក្នុងការលេង Rank អោយបានញឹកញាប់ បន្ទាប់ពី Skill Tier គ្មានការ Reset ទៀតឡើយសម្រាប់រដូវកាលបន្តបន្ទាប់។ ត្រូវចាំថាប្រសិនបើអ្នកស្ថិតក្នុងកម្រិត EXP នៃ Skill Tier ដដែរ រយៈពេល បួនថ្ងៃជាប់គ្នា វានឹងលោតពណ៌ក្រហម ហើយបង្ហាញពីរបា Notification ប្រាប់លោកអ្នកភ្លាម អមដោយប្រព័ន្ធកាត់បន្ថយទម្លាក់ Skill Tier ELO របស់អ្នកបន្តិចម្តងៗ ចឹងត្រូវលេង Rank អោយបានញឹកញាប់ទើបជាការប្រសើរ។

Local Notifications 

ឥឡូវនេះអ្នកអាចនឹងងាយស្រួល ធ្វើ Quest ជាងមុនមិនអោយភ្លេចទៀតឡើយ ទោះបីជាគ្មានប្រព័ន្ធអ៊ីនធើណែតក្តីក៏វានឹងរំលឹកលោកអ្នកបន្ថែមតាម Notifications នេះបានដែរ ដូច្នេះអ្នកនឹងមិនបាត់បង់ រំលង Quest បានច្រើនទៀត អ្នកអាចបិទបើកវាក្នុង Settings បាន។

Turrets បន្ថែមឡាស៊ែរ 


ពត៌មានល្អខណៈពេលដែល Version 1.23 ធ្វើការចេញមកដាក់អោយ Update កាំភ្លើង Turret នឹងត្រូវបានបំពាក់ដោយប្រព័ន្ធឡាស៊ែរ ក្នុងការបញ្ចាក់ប្រាប់ថា តើវាកំពុងតែផ្តោតគោលដៅលរ នរណាម្នាក់ចឹងហើយវាកាន់តែងាយស្រួលជាងមុន។

កំណែតម្រង់ Hero សម្រាប់ Version 1.23 
Samuel
samuel

និយាយពីសិល្បិ៍ Samuel Malice និង Vedict វានឹងត្រូវាបានកាត់បន្ថយ Damage Crystal Ratio ធ្លាក់ពី 70-100-130-160-220 + 110% CR ទៅ 60-90-120-150-210 + 100% CR រីឯ Empowered damage crystal ratio កាត់បន្ថយពី 80-115-150-185-255 + 130% CR ទៅ 75-105-135-165-225 + 115% CR

Taka
taka

ចំពោះ Kaku វានឹងកាត់បន្ថយទម្លាក់ Healing ពី 40-50-60-70-100 ទៅ 25-40-55-70-100, តម្លៃនៃការប្រើប្រាស់ Energy ឡើងពី 45-55-65-75-85 ទៅ 50-65-80-95-110 រីឯ រយៈពេលវិញ ធ្លាក់ពី 4 ទៅ 3.0-3.2-3.4-3.6-4.0

Fortress
fortress

សិល្បិ៍ TRUTH OF THE TOOTH ឥឡូនេះវានឹងបន្ថែម Damage សម្រាប់ការខៃលើសត្រូវ ឬ Minion ធម្មតាទៀត រីឯ Damage ធ្លាក់ពី 60-120-180-240-300 ទៅ 0-45-90-135-180

Adagio
adagio

សម្រាប់ Gift of Fire ដើម្បី Buff នោះវានឹងឡើង Heal Health Ratio ពី 8% ទៅ 10%

Saw
saw

Man Cannon វានឹងគ្មាន Damage ដើម្បីបន្តទៅបំផ្លាញ Vain Crystal ទៀតឡើយចឹងហើយ Saw អាចនឹងពិបាកក្នុងការបុកចូល Vain Crystal សត្រូវម្នាក់ឯងសម្រាប់ការប្រើប្រាស់ Ability នេះ។

Skye
skye

សម្រាប់ សិល្បិ៍ Forward Barrage វានឹងទម្លាក់ Lock-on Bonus Crystal Ratio ពី 15% ទៅ 10%

Kestrel
kestrel_square

1.05 instead of 0.80, សម្រាប់សិល្បិ៍ GLIMMERSHOT ផ្លាស់ប្តូរ Splash damage ពី 50-85-120-155-190 ទៅ40-80-120-160-200, Minion splash ពី 50-75-100-125-150 ទៅ 40-70-100-130-160, ចំពោះ សិល្បិ៍ ACTIVE CAMO វិញសមម្រាប់ Basic Attack វានឹងមិនកាត់បន្ថយ Cooldown ទៀតឡើយ តែ Glimmershot អាចជួយអោយទម្លាក់ Cooldown សិល្បិ៍នេះបានលឿនជាង។

Phinn
phinn

សិល្បិ៍ Quibble នឹងផ្លាស់ប្តូរ Damage ពី 230-320-410-500-590 ទៅ 160-270-380-490-600។

Lance
lance

សម្រាប់ សិល្បិ៍ Impale នឹងផ្លាស់ប្តូរ Damage ពី 160-240-320-400-480 + 160% WR ទៅ 120-210-300-390-480 + 140% WR

Reim
reim

សិល្ប៍ Frostguard នឹងឡើង foritified Health ពី 15% ទៅ 20% ហើយកំណែទម្រង់ Bug របស់វា។

Alpha
alpha

វានឹងឡើង Base Armor ពី 20-86 ទៅ 30-86, Base Shild ឡើងពី 20-86 ទៅ 30-86 ចំពោះសិល្បិ៍ Prime Directive វិញឡើង Base Damage ពី 60-80-100-120-140 + 60% WR ទៅ 80-100-120-140-160 + 80% WR

BlackFeather
blackfeather

Hearthrob នឹង ផ្តោតលើ recharge ឡើងពី 7.5 ទៅ 10 វិនាទី, On Point Weapon retio ឡើងពី 80% ទៅ 100% រីឯ Rose Offensive វិញ តម្លៃវានឹងធ្លាក់ពី 50 ទៅ 40។

ការផ្លាស់ប្តូរ iTems 
Breaking Point
breaking-point

ការផ្លាស់ប្តូររបស់វានឹងបន្ថែម 10 Weapon Power រាល់ពេល 125 Weapon បន្ទាប់ពី Damage ជះលើសត្រូវ តាមរយៈការ ខៃ 5/10 Melee ឬបាញ់ពីចម្ងាយ ដែលជាតម្រូវការ Damage ក្នុង Stack នីមួយៗរបស់វា ហើយពេញ 25 Stacks ដក 2 Stacks សម្រាប់ ១ វិនាទី បន្ទាប់ពីអ្នកបញ្ចប់ការខៃយក Stack 2.5 វិនាទី

Scout Trap
scout-trap

ពីមុនការបំពាក់ វាអមដោយ Animation ជាមុនដែលបង្ហាញថាវារួចរាល់ឬនៅ ធ្វើអោយ សត្រូវអាចលួចយកនឹង Counter បានយ៉ាងស្រួលដោយ ដាក់ Scout Trap ពីលើបន្ថែម ដូច្នេះហើយ Version ក្រោយនេះ ចង់បំផ្លាញវាត្រូវយក Flare មកបើកគឺដើម្បីអោយលោកអ្នកធ្វើការលេង Flare ផងនិង Scout Trap ផង។

ប្រភព Vainglory
Powered by Blogger.