បើកការចុះឈ្មោះ ការប្រកួត Vainglory ក្នុងអាស៊ីរង្វាន់ 2400$ និង 10 ម៉ឺន ICE - Noobie GMK

Header Ads



ចុះឈ្មោះនិងលេងនៅ 188BET.COM ឈ្នះដំនើរកម្សាន្តទៅអេស៉្បាញ និងអង់គ្លេស

បើកការចុះឈ្មោះ ការប្រកួត Vainglory ក្នុងអាស៊ីរង្វាន់ 2400$ និង 10 ម៉ឺន ICE


ការប្រកួត Vainglory ក្នុងអាស៊ីជាផ្លូវការ ដ៏ធំរៀបចំដោយ Tesseract League សម្រាប់ Autumn Season ចាប់ផ្តើមបើកអោយចុះឈ្មោះហើយ ដែលគ្រប់គ្នា ដែលមានក្រុម អាចចូលរួម បំពេញពាក្យចូលរួមបានដោយសេរី មិនថាមកពីប្រទេសណានោះទេ និយាយរួមអោយតែនៅក្នុងអាស៊ីអាគ្នេយ៍យើង។

ការប្រកួតនេះនឹងចាប់ផ្តើមដោយជ្រើសយក 64 ក្រុម ជាមួយនឹងទឹកប្រាក់ រង្វាន់ 2400 ដុល្លារសហរដ្ឋអាមេរិច អមដោយ ICE ចំនួន 100K ផងដែរ ជាមួយនឹងការជ្រើសរើសក្រុមណា បានបំពេញពាក្យរួចរាល់ នឹងគិតថាមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការប្រកួតមួយនេះ។ អ្នកអាចចុះឈ្មោះបាន តាមរយៈ ចុចតំណរខាងក្រោមនេះ


ការចុះឈ្មោះនឹងត្រូវបានបញ្ចប់ នៅថ្ងៃទី 17 ខាងមុខនេះ ហើយគ្រោងនឹងចាប់ផ្តើមការប្រកួត ពីថ្ងៃទី 22 ទៅតែម្តង សម្រាប់ ខែតុលាយើងនេះ។ នេះគឺជាពត៌មានដ៏ល្អមួយសម្រាប់ Vainglory Players ក្នុងប្រទេសកម្ពុជាយើងដែលមានកម្រិត Tier ល្អៗ អមដោយទឹកដៃល្អៗផងដែរ ធ្វើការសាកល្បង ប្រសិនបើមានឪកាសទទួលបានជោគជ័យអាចនឹង ចេញដំណើរទៅក្រៅប្រទេស ដើម្បីចូលរួមប្រកួតធំៗផងដែរ។

សម្រាប់ពត៌មានបន្ថែមចុចទីនេះ 
ប្រភព Tesseract
Powered by Blogger.