មូលហេតុដែលអ្នកលេង Vainglory ជាប់ Low Priority ដោះមិនចេញ - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

មូលហេតុដែលអ្នកលេង Vainglory ជាប់ Low Priority ដោះមិនចេញ


Low Priority Mode គឺជាមុខងារសម្រាប់ដាក់ទណ្ឌកម្មដល់ អ្នកលេង Vainglory រូបណា ដែលចូលចិត្ត AFK និង ត្រូវបានគេ Report ច្រើនជាដើម ជាក់ស្តែងប៉ុន្មានថ្ងៃក្រោយមកនេះ ខ្ញុំបានសង្កេតឃើញថា មានអ្នកលេងជាច្រើនបានសួរមកខ្ញុំហេតុអ្វីបានជា ជាប់ហើយដោះមិនចេញតតែសោះ ទោះបីជាព្យាយាមលេងបានប៉ុន្មានហ្គេមក៏ដោយ។

ខ្ញុំបានសាកសួរទៅខាងក្រុមការងារ Vainglory ដូច្នេះ លោកអ្នកកុំបារម្ភអី វាមិនមែនជាកំហុសលោកអ្នកឡើយ វាជាបញ្ហា បច្ចេកទេសខាង Vainglory ដែលខណៈពេលនេះ ពួកគេកំពុងតែព្យាយាមដុតដៃដុតជើងដោះស្រាយវា ប៉ុន្តែមិនប្រាកដថា វាហើយពេលណានោះទេ យើងគ្រាន់តែសង្ឈឹមប៉ុណ្ណោះ។

គួរបញ្ចាក់ផងដែរថាបញ្ហានេះ ខណៈពេលនេះកើតមានមិនច្រើនណាស់ណា ឡើយ​វាកើតទៅលើគណនីណា ដែលត្រូវបានគេ Report ច្រើន ឬ ចូលចិត្តលេង AFK ហ្គេមចោលគេចោលឯងប៉ុណ្ណោះ ហើយពេលដែលជាប់ហើយគ្រាន់តែដោះលែងចេញប៉ុណ្ណឹង។ ប្រសិនបើមានដំណឹង Update អ្វីបន្ថែមទៀត ខ្ញុំបាទនឹងជម្រាបជូនបន្ថែមពេលក្រោយទៀត...

ប្រភព Vainglory 
Powered by Blogger.